ក្នុងអំឡុងពេលដែលលោក ដូណាល់ ត្រាំ កាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិក គោលនយោបាយពាណិជ្ជកម្មរបស់លោកបានបង្កឱ្យមានការជជែកវែកញែកយ៉ាងក្តៅគគុក ជាពិសេសពាក់ព័ន្ធនឹងការកំណត់ពន្ធគយលើទំនិញនាំចូលពីបណ្តាប្រទេសនានា។ សំណួរដ៏សំខាន់មួយដែលត្រូវបានលើកឡើងគឺ តើសេតវិមានត្រាំគណនាពន្ធគយទាំងនោះយ៉ាងដូចម្ដេច? ថ្មីៗនេះអ្នកសារព័ត៌មានម្នាក់បានអះអាងថាបានរកឃើញចម្លើយដែលអាចជឿទុកចិត្តបាន ដែលកំពុងត្រូវបានអ្នកវិភាគជាច្រើនលើកឡើងថាទំនងជាត្រឹមត្រូវ។ ការរកឃើញរបស់អ្នកសារព័ត៌មាន៖ លោក James Surowiecki អ្នកនិពន្ធផ្នែកហិរញ្ញវត្ថុសហរដ្ឋអាមេរិក បានសរសេរនៅក្នុងសារបង្ហោះនៅលើ X ថា "ពួកគេ (សេតវិមានត្រាំ) មិនបានគណនាអត្រាពន្ធគយ + របាំងមិនមែនពន្ធគយដូចដែលពួកគេបានអះអាងនោះទេ។ ផ្ទុយទៅវិញ សម្រាប់ប្រទេសនីមួយៗ ពួកគេគ្រាន់តែយកឱនភាពពាណិជ្ជកម្មរបស់យើង(សហរដ្ឋអាមេរិក)ជាមួយប្រទេសនោះ ហើយចែកនឹងការនាំចេញរបស់ប្រទេសនោះមកយើង(សហរដ្ឋអាមេរិក)ប៉ុណ្ណោះ"។ លោកបានបន្តដោយលើកឧទាហរណ៍ជាក់ស្តែងថា "យើង(សហរដ្ឋអាមេរិក)មានឱនភាពពាណិជ្ជកម្ម ១៧.៩ ពាន់លានដុល្លារជាមួយឥណ្ឌូនេស៊ី។ ការនាំចេញរបស់ពួកគេមកយើង(សហរដ្ឋអាមេរិក)គឺ ២៨ ពាន់លានដុល្លារ។ ដូច្នេះ ១៧.៩/២៨ = ៦៤% ដែលលោក...
ការសម្រេចចិត្តខ្ចីលុយពីធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ (MFIs) គឺជាជំហានសំខាន់មួយសម្រាប់បុគ្គល និងអាជីវកម្ម។ ដើម្បីជៀសវាងការភ្ញាក់ផ្អើល និងគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព អ្នកត្រូវស្វែងយល់ឱ្យច្បាស់អំពីសោហ៊ុយ និងការផាកពិន័យដែលអាចកើតមាននៅកម្ពុជា។
១. ការប្រាក់៖ តម្លៃនៃលុយខ្ចី
- ការប្រាក់ គឺជាតម្លៃដែលអ្នកត្រូវបង់សម្រាប់លុយដែលអ្នកបានខ្ចី។ អត្រាការប្រាក់អាចប្រែប្រួលអាស្រ័យលើប្រភេទប្រាក់កម្ចី លក្ខខណ្ឌ និងគ្រឹះស្ថានហិរញ្ញវត្ថុ។
២. សោហ៊ុយដែលធនាគារ ឬ MFIs គិត:
- សោហ៊ុយឥណទាន (Loan Fee): ថ្លៃសេវាសម្រាប់ដំណើរការស្នើសុំប្រាក់កម្ចីរបស់អ្នក។
- សោហ៊ុយបម្រុងសាច់ប្រាក់ (Commitment Fee): បង់លើទឹកប្រាក់ដែលបានអនុម័ត ប៉ុន្តែអ្នកមិនទាន់បានដកយកទាំងអស់។
- សោហ៊ុយត្រួតពិនិត្យឥណទាន (Credit Check Fee): ថ្លៃសេវាត្រួតពិនិត្យប្រវត្តិឥណទានរបស់អ្នកពី CBC (Credit Bureau Cambodia)។
- សោហ៊ុយរៀបចំឯកសារ (Documentation Fee): សម្រាប់រៀបចំកិច្ចសន្យា និងឯកសារពាក់ព័ន្ធ។
- សោហ៊ុយរដ្ឋបាល (Administrative Fee): ថ្លៃសេវាសម្រាប់ការគ្រប់គ្រងគណនីប្រាក់កម្ចីរបស់អ្នក។
៣. សោហ៊ុយចំណាយផ្សេងៗ:
- សោហ៊ុយបញ្ជាក់មេធាវី/សារការី: ថ្លៃសេវាបញ្ជាក់ឯកសារពីមេធាវី ឬសារការីទៅតាមទំហុំឥណទាន។
- សោហ៊ុយវាយតម្លៃទ្រព្យធានា: បង់សម្រាប់សេវាវាយតម្លៃទ្រព្យបញ្ចាំទៅក្រុមហ៊ុនវាយតម្លៃអចលនវត្ថុ។
- សោហ៊ុយបញ្ជាក់អាជ្ញាធរមូលដ្ឋាន: ថ្លៃសេវាស្នើសុំឯកសារបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន។
- សោហ៊ុយចុះ/ដោះបន្ទុកលើអចលនទ្រព្យ: ថ្លៃសេវាចុះបញ្ជី ឬដោះបន្ទុកទ្រព្យបញ្ចាំនៅមន្ទីរសុរិយោដី។
- សោហ៊ុយចុះសុក្រឹតកម្មលើសន្និធិទំនិញ និងចលនទ្រព្យ: ថ្លៃសេវាចុះបញ្ជីទ្រព្យបញ្ចាំនៅក្រសួងពាណិជ្ជកម្ម។
៤. សោហ៊ុយលើការផាកពិន័យលើការខកខានសងប្រាក់៖
- ការខកខានសងប្រាក់តាមកាលកំណត់នឹងត្រូវទទួលរងការផាកពិន័យ។
- អត្រាពិន័យ: ភាគរយ ឬចំនួនថេរដែលគិតបន្ថែមលើទឹកប្រាក់ដែលខ្វះ។
- ការគណនា: គ្រឹះស្ថានហិរញ្ញវត្ថុនីមួយៗមានរូបមន្តគណនាខុសៗគ្នា។
- ការយឺតយ៉ាវក្នុងការបង់ប្រាក់អាចបង្កឲ្យមានបញ្ហាដូចជា៖
- ខូចពិន្ទុឥណទាន
- ចំណាយសេវារំលឹកការបង់ប្រាក់
- ត្រូវទទួលសកម្មភាពផ្លូវច្បាប់។
គន្លឹះសម្រាប់អ្នកខ្ចីប្រាក់:
- ប្រៀបធៀបអត្រាការប្រាក់ និងសោហ៊ុយពីគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗគ្នា។
- សួរឱ្យបានច្បាស់លាស់អំពីសោហ៊ុយ និងកាតព្វកិច្ចមុននឹងចុះកិច្ចសន្យា។
- រៀបចំផែនការសងប្រាក់ឱ្យបានច្បាស់លាស់ ដើម្បីចៀសវាងការខកខាន។
Comments
Post a Comment