Skip to main content

ការជ្រើសរើសធនាគារជូនដំណឹងលិខិតឥណទាន និង/ឬ ធនាគារធានាបន្ថែមលើលិខិតឥណទាន

 ប្រតិបត្តិការលិខិតឥណទាន (Documentary Credit) គឺជាឧបករណ៍សំខាន់មួយក្នុងពាណិជ្ជកម្មអន្តរជាតិ ដែលជួយសម្រួលដល់ការទូទាត់ប្រាក់រវាងអ្នកទិញ និងអ្នកលក់។ ក្នុងដំណើរការនេះ ធនាគារដើរតួនាទីយ៉ាងសំខាន់ ដោយធ្វើជាអន្តរការី និងធានានូវការទូទាត់ប្រាក់ដែលមានសុវត្ថិភាព។ ធនាគារពីរដែលមានតួនាទីសំខាន់ក្នុងប្រតិបត្តិការលិខិតឥណទាន គឺ ធនាគារជូនដំណឹងលិខិតឥណទាន (Advising Bank) និង ធនាគារធានាបន្ថែមលើលិខិតឥណទាន (Confirming Bank)។ ធនាគារជូនដំណឹងលិខិតឥណទាន (Advising Bank) ធនាគារជូនដំណឹងលិខិតឥណទាន គឺជាធនាគារដែលទទួលបន្ទុកជូនដំណឹងដល់អ្នកលក់អំពីការចេញលិខិតឥណទានពីធនាគារចេញលិខិតឥណទាន។ ធនាគារនេះក៏អាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃលិខិតឥណទាន និងផ្តល់ដំបូន្មានដល់អ្នកលក់អំពីលក្ខខណ្ឌនៃលិខិតឥណទាន។ ការជ្រើសរើសធនាគារជូនដំណឹងលិខិតឥណទានដែលមានសមត្ថភាព និងមានបទពិសោធន៍ គឺមានសារៈសំខាន់ ព្រោះវាអាចជួយសម្រួលដល់ដំណើរការនៃប្រតិបត្តិការ និងកាត់បន្ថយហានិភ័យសម្រាប់អ្នកលក់។ ធនាគារធានាបន្ថែមលើលិខិតឥណទាន (Confirming Bank) ធនាគារធានាបន្ថែមលើលិខិតឥណទាន គឺជាធនាគារដែលយល់ព្រមទទួលខុសត្រូវក្នុងការទូទាត់ប្រាក់ជំនួសធនាគារចេញលិខិតឥណទាន ប្រសិនបើធនាគារចេញលិខិតឥណ...

ស្ថានភាពពាណិជ្ជកម្មរបស់កម្ពុជា ក្នុងឆ្នាំ២០២៤

តាមការចេញផ្សាយរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋករកម្ពុជា​ (របាយការណ៍ទីនេះ) ក្នុងឆ្នាំ២០២៤ កម្ពុជាបានរក្សាកំណើនពាណិជ្ជកម្អរបស់ខ្លួនជាមួយប្រទេសដៃគូសំខាន់ៗក្នុងតំបន់និងនៅលើពិភពលោក។ របាយការណ៍នេះបានបង្ហាញថា ការនាំចេញនិងការនាំចូលរបស់ប្រទេសកម្ពុជាបានកើនឡើងដែលជាទឡ្ហីករណ៍ឆ្លុះបញ្ចាំងពីការរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា។

១. ទិន្នន័យសំខាន់ៗអំពីពាណិជ្ជកម្ម

  • ទំហំពាណិជ្ជកម្មសរុប (Total Trade Volume)៖ ៥៤,៧៤១,៩៥១,០០០ ដុល្លារអាមេរិក មានការកើនឡើង ១៦,៩% បើធៀបនឹងឆ្នាំ២០២៣។
  • ការនាំចេញ (Exports)៖ ២៦,១៩៦,៥៩៩,០០០ ដុល្លារអាមេរិក (+១៥,៧%)
  • ការនាំចូល (Imports)៖ ២៨,៥៤៥,៣៥១,០០០ ដុល្លារអាមេរិក (+១៨,០%)
  • តុល្យភាពពាណិជ្ជកម្ម (Trade Balance)៖ -២,៣៤៨,៧៥២,០០០ ដុល្លារអាមេរិក (សមតុល្យពាណិជ្ជកម្មអវិជ្ជមាន)

២. ដៃគូពាណិជ្ជកម្មសំខាន់ៗ

  • ចិន (China)៖ ជាប្រទេសដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជា ដែលមានទំហំពាណិជ្ជកម្មសរុប ១៥,១៨៩,៣៦៣,០០០ ដុល្លារអាមេរិក (+២៣,៨%)
  • សហរដ្ឋអាមេរិក (United States)៖ ជាដៃគូពាណិជ្ជកម្មទី២ ដែលមានទំហំ ១០,១៨០,៣២៦,០០០ ដុល្លារអាមេរិក (+២,៧%)
  • វៀតណាម (Vietnam)៖ ៧,៧៨៥,២៣៧,០០០ ដុល្លារអាមេរិក (+១៨,២%)
  • ថៃ (Thailand)៖ ៤,២៨៨,២២១,០០០ ដុល្លារអាមេរិក (+១៥,៥%)
  • ជប៉ុន (Japan)៖ ១,៤០៨,៨៧៧,០០០ ដុល្លារអាមេរិក (+១២,០%)

៣. ការវិភាគ និងទស្សនៈអនាគត

  • ការកើនឡើងនៃការនាំចេញបញ្ជាក់ថា កម្ពុជាកំពុងបន្តមានការចងសម្ពន្ធជាមួយទីផ្សារអន្តរជាតិ។
  • ការនាំចូលកើនឡើងបង្ហាញពីសក្ដានុពលនៃតម្រូវការខ្ពស់ក្នុងប្រទេស។
  • ចំណុចគួរឲ្យកត់សម្គាល់គឺការកើនឡើង ៤០,៣% ក្នុងការនាំចេញទៅម៉ាឡេស៊ី និង ១០១,១% ទៅចក្រភពអង់គ្លេស។

សង្ខេប

កម្ពុជា ក្នុងឆ្នាំ២០២៤ មានកំណើនពាណិជ្ជកម្មយ៉ាងច្រើនគួឲ្យគាត់សំគាល់។​ ការនាំចេញនិងការនាំចូលកើនឡើង ជាសញ្ញាណនៃការរីកចំរើនសេដ្ឋកិច្ចក្រោមការដឹកនាំនិងប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា។



Comments

Popular posts from this blog

ស្វែងយល់ពីការយកចិត្តទុកដាក់ស្គាល់អតិថិជន (Know Your Customer - KYC)

ការយកចិត្តទុកដាក់ស្គាល់អតិថិជន (Know Your Customer - KYC) គឺជាដំណើរការដែលធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងទៀតប្រើដើម្បីប្រមូល វិភាគ និងកត់ត្រាព័ត៌មានអំពីអតិថិជន។ គោលបំណងចម្បងនៃការធ្វើ KYC គឺដើម្បីការពារស្ថាប័នហិរញ្ញវត្ថុពីការប្រើប្រាស់ផលិតផល និងសេវាកម្មរបស់ខ្លួនសម្រាប់សកម្មភាពខុសច្បាប់ ដូចជាការលាងសម្អាតប្រាក់ ការផ្តល់ហិរញ្ញប្បទានដល់ភេរវកម្ម និងការក្លែងបន្លំ។ តើការយកចិត្តទុកដាក់ស្គាល់អតិថិជនសំខាន់យ៉ាងណា? ការពារស្ថាប័នហិរញ្ញវត្ថុ:  KYC ជួយការពារធនាគារ និងស្ថាប័នហិរញ្ញវត្ថុពីការប្រើប្រាស់សេវាកម្មរបស់ខ្លួនក្នុងការធ្វើសកម្មភាពខុសច្បាប់។ អនុលោមភាព:  KYC ជួយធានាថាស្ថាប័នហិរញ្ញវត្ថុអនុលោមតាមច្បាប់ និងបទបញ្ញាតិទាក់ទងនឹងការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ ការការពារអតិថិជន:   KYC ជួយការពារអតិថិជនពីការប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុដោយមិនមានការអនុញ្ញាត ឬការប្រើប្រាស់សេវាកម្មសម្រាប់សកម្មភាពខុសច្បាប់។ ការបង្កើនទំនាក់ទំនងជាមួយអតិថិជន: ការស្គាល់អតិថិជនកាន់តែច្បាស់ ជួយឱ្យស្ថាប័នហិរញ្ញវត្ថុផ្តល់សេវាកម្មបានកាន់តែប្រសើរឡើង និងបង្កើតទំនាក់ទំនងជាមួយអតិថិជនបានយូរអង្វែង។ ឱ​កាសក...

ឯកសារ ប្រើក្នុងប្រតិបត្តិការប្រមូលការទូទាត់លើឯកសារ

ប្រតិបត្តិការប្រមូលការទូទាត់ លើឯកសារ (Documentary Collection)  គឺជាវិធីសាស្រ្តមួយដែលអនុញ្ញាតឱ្យអ្នកលក់ទំនិញ (បហារ័ក) ប្រើប្រាស់ធនាគារដើម្បីប្រមូលប្រាក់ទូទាត់ពីអ្នកទិញ (បហារិត) នៅក្នុងប្រទេសផ្សេង។ វិធីសាស្រ្តនេះ ធនាគារនឹងទទួលបានឯកសារទាក់ទងនឹងការលក់ទំនិញ (ដូចជាវិក្កយបត្រ ប័ណ្ណធានារ៉ាប់រង និងឯកសារដឹកជញ្ជូន) ពីអ្នកលក់ ហើយបញ្ជូនទៅឱ្យធនាគាររបស់អ្នកទិញ។ អ្នកទិញនឹងទទួលបានឯកសារទាំងនេះ ប្រសិនបើពួកគេបានធ្វើការទូទាត់ ឬយល់ព្រមទូទាត់តាមលក្ខខណ្ឌដែលបានកំណត់។ ឯកសារដែលប្រើក្នុងប្រតិបត្តិការប្រមូលការទូទាត់ អាចបែងចែកជាពីរប្រភេទសំខាន់ៗ៖ ឯកសារពាណិជ្ជកម្ម: ឯកសារទាំងនេះពិពណ៌នាអំពីទំនិញដែលបានលក់ រួមមានវិក្កយបត្រ (បង្ហាញពីតម្លៃទំនិញ), បញ្ជីវេចខ្ចប់ (បង្ហាញពីបរិមាណ និងប្រភេទនៃទំនិញ), ប័ណ្ណធានារ៉ាប់រង (បង្ហាញពីការធានារ៉ាប់រងសម្រាប់ការខូចខាតឬបាត់បង់ទំនិញពេលដឹកជញ្ជូន), និងឯកសារដឹកជញ្ជូន (បង្ហាញពីការដឹកជញ្ជូនទំនិញ)។ ឯកសារហិរញ្ញវត្ថុ: ឯកសារទាំងនេះទាក់ទងនឹងការទូទាត់ រួមមានមូលប្បទានប័ត្រ (ជាសំណើឱ្យធនាគារទូទាត់ប្រាក់), ប័ណ្ណសងតាមបញ្ជា (ជាការសន្យាថានឹងទូទាត់ប្រាក់), និងប័ណ្ណរូបិយាណត្តិ (ជាការបញ្ជាឱ្យសងប្រាក់)។ ...

ការធានាបន្ថែម (Confirmation) ក្រោមប្រតិបត្តិការលិខិតឥណទាន

ការធានាបន្ថែម (Confirmation) ក្រោមប្រតិបត្តិការលិខិតឥណទាន គឺជាកាតព្វកិច្ចដ៏ជាក់លាក់មួយរបស់ Confirming Bank ធានាថានឹងធ្វើការ ទូទាត់​ (Honour) ឬ ជួញដូរលើរូបិយាណត្តិឬឯកសារ (Negotiation) ទៅលើការបង្ហាញឯកសារដែលត្រឹមត្រូវតាមលក្ខខ័ណ្ឌលិខិតឥណទាន (Complying Presentation) ។ វាដូចជាការធានាថា ប្រសិនបើអ្នកទទួលផលបំពេញតាមលក្ខខណ្ឌទាំងអស់ដែលបានកំណត់នៅក្នុងលិខិតឥណទាននោះ ធនាគារនេះ(​Confirming Bank)នឹងធ្វើការបង់ប្រាក់ឱ្យអ្នកទទួលផលដោយផ្ទាល់។ លក្ខខណ្ឌធានាបន្ថែមនៅក្នុងលិខិតឥណទាន លិខិតឥណទានជាធម្មតាមានការបញ្ជាក់យ៉ាងច្បាស់អំពីការធានាបន្ថែម ដោយប្រើឃ្លាដូចជា "Confirm", "May Add", ឬ "Without"។ ឃ្លាទាំងនេះមានន័យដូចខាងក្រោម៖ Confirm: មានន័យថា Confirming Bank អាចធ្វើការធានាបន្ថែម។ May Add: មានន័យថា Confirming Bank អាចធ្វើការធានាបន្ថែមបាន នៅពេលមានការស្នើសុំពីអ្នកទទួលផល។ Without: មានន័យថា Confirming Bank មិនអាចធ្វើការធានាបន្ថែមបាន។ ហេតុអ្វីត្រូវការការធានាបន្ថែម? ការពារហានិភ័យ: ការធានាបន្ថែមផ្តល់នូវការធានាបន្ថែមមួយទៀតដល់អ្នកទទួលផល ធ្វើឱ្យពួកគេមានទំនុកចិត្តក្នុងការធ្វើធុរកិច្ច។ ភាពងាយ...

លិខិតធានា: ការធានាសុវត្ថិភាពក្នុងប្រតិបត្តិការពាណិជ្ជកម្ម

លិខិតធានា គឺជាឧបករណ៍ហិរញ្ញវត្ថុមួយដែលចេញដោយធនាគារ ឬស្ថាប័នហិរញ្ញវត្ថុផ្សេងទៀត ធានាទូទាត់ជាសាច់ប្រាក់ជូនអ្នកទទួលផល នៅពេលទទួលបានការទាមទារសំណង ត្រឹមត្រូវតាមលក្ខខណ្ឌនៃលិខិតធានា  ច្បាប់ និងបទប្បញ្ញត្តិ នៃលិខិតធានានោះ ។ វាដូចជាការធានាសុវត្ថិភាពមួយសម្រាប់ភាគីមួយ ដើម្បីបញ្ចៀសហានិភ័យនៃការខាតបង់ប្រសិនបើភាគីម្ខាងទៀតមិនបានអនុវត្តកាតព្វកិច្ចរបស់ខ្លួន។ តើលិខិតធានាមានប្រយោជន៍យ៉ាងណា? ការពារហានិភ័យ: លិខិតធានាជួយកាត់បន្ថយហានិភ័យសម្រាប់ភាគីទាំងពីរក្នុងកិច្ចសន្យា ដោយធានាថាកិច្ចសន្យានឹងត្រូវបានអនុវត្តតាមការកំណត់។ បង្កើនទំនុកចិត្ត: លិខិតធានាជួយបង្កើនទំនុកចិត្តរវាងភាគីទាំងពីរ ធ្វើឱ្យភាគីទាំងពីរមានទំនុកចិត្តក្នុងការប្រកបការងារជាមួយគ្នា។ ទទួលបានកិច្ចសន្យា: ការមានលិខិតធានាអាចផ្តល់ឱកាសឱ្យទទួលបានកិច្ចសន្យា ជាពិសេសនៅពេលដែលអ្នកកំពុងប្រកួតប្រជែងជាមួយក្រុមហ៊ុនផ្សេងទៀត។ ប្រភេទលិខិតធានាដែលពេញនិយម លិខិតធានាមានច្រើនប្រភេទ អាស្រ័យលើប្រភេទនៃកិច្ចសន្យា និងហានិភ័យដែលត្រូវការការការពារ។ ខាងក្រោមនេះគឺជាប្រភេទលិខិតធានាដែលពេញនិយមបំផុតមួយចំនួន៖ លិខិតធានាលើការដេញថ្លៃ (Bid Guarantee): ជាប្រភេទលិខិតធានាប្រើសម្រាប់ធ...

ប្រភេទលិខិតឥណទាននិងការប្រើប្រាស់

ដោយសារភាពសាំញ៉ាំក្នុងការធ្វើពាណិជ្ជកម្ម ជាពិសេសទៅលើលំហូរសាច់ប្រាក់ ហានិភ័យក្នុងការអនុវត្តកាតព្វកិច្ចក្នុងកិច្ចសន្យាទិញ-លក់ និងមធ្យោបាយក្នុងការទូទាត់ ធ្វើឲ្យលក្ខខណ្ឌលិខិតឥណទានមានភាពបត់បែន តម្រូវទៅតាមស្ថានភាពពាណិជ្ជកម្មទាំងនោះនឹងត្រូវបានស្គាល់ទៅតាមប្រភេទ (Feature) និងក្រុម (Group) នៃលិខិតឥណទានដូចខាងក្រោម៖ លិខិតឥណទានមិនអាចកែប្រែបាន (Irrevocable Letter of Credit): និយមន័យ៖ គឺជាកាតព្វកិច្ចដែលមិនអាចកែប្រែបាន ចេញដោយធនាគារធានាក្នុងការទូទាត់ជូន អ្នកទទួលផល (Beneficiary) ក្នុងករណីទទួលបាន Presentation ត្រឹមត្រូវតាម (i) Terms and condition of Letter of Credit (ii) Uniform Customs and Practice of Documentary Credit by International Chamber of Commerce Publication No. 600 និង (iii) International Standard Banking Practice ។ ការប្រើប្រាស់៖ ជាទូទៅត្រូវបានប្រើប្រាស់ក្នុងការធ្វើពាណិជ្ជកម្មអន្តរជាតិ ដើម្បីធានាថាអ្នកលក់នឹងទទួលបានការទូទាត់ ប្រសិនបើពួកគេបំពេញតាមលក្ខខណ្ឌដែលបានព្រមព្រៀងក្នុងលិខិតឥណទាន។ លិខិតឥណទានចេញក្រោមលិខិតឥណទានមួយទៀត (Back to Back Letter of Credit): និយមន័យ៖ គឺជាប្រតិបត្តិការដែលលិខិតឥណទាន...