Skip to main content

Posts

Showing posts from February, 2025

តើ​សេតវិមាន​ត្រាំ​គណនា​ពន្ធគយ​យ៉ាងដូចម្ដេច?

ក្នុងអំឡុងពេលដែលលោក ដូណាល់ ត្រាំ កាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិក គោលនយោបាយពាណិជ្ជកម្មរបស់លោកបានបង្កឱ្យមានការជជែកវែកញែកយ៉ាងក្តៅគគុក ជាពិសេសពាក់ព័ន្ធនឹងការកំណត់ពន្ធគយលើទំនិញនាំចូលពីបណ្តាប្រទេសនានា។ សំណួរដ៏សំខាន់មួយដែលត្រូវបានលើកឡើងគឺ តើសេតវិមានត្រាំគណនាពន្ធគយទាំងនោះយ៉ាងដូចម្ដេច? ថ្មីៗនេះអ្នកសារព័ត៌មានម្នាក់បានអះអាងថាបានរកឃើញចម្លើយដែលអាចជឿទុកចិត្តបាន ដែលកំពុងត្រូវបានអ្នកវិភាគជាច្រើនលើកឡើងថាទំនងជាត្រឹមត្រូវ។ ការរកឃើញរបស់អ្នកសារព័ត៌មាន៖ លោក James Surowiecki អ្នកនិពន្ធផ្នែកហិរញ្ញវត្ថុសហរដ្ឋអាមេរិក បានសរសេរនៅក្នុងសារបង្ហោះនៅលើ X ថា "ពួកគេ (សេតវិមានត្រាំ) មិនបានគណនាអត្រាពន្ធគយ + របាំងមិនមែនពន្ធគយដូចដែលពួកគេបានអះអាងនោះទេ។ ផ្ទុយទៅវិញ សម្រាប់ប្រទេសនីមួយៗ ពួកគេគ្រាន់តែយកឱនភាពពាណិជ្ជកម្មរបស់យើង(សហរដ្ឋអាមេរិក)ជាមួយប្រទេសនោះ ហើយចែកនឹងការនាំចេញរបស់ប្រទេសនោះមកយើង(សហរដ្ឋអាមេរិក)ប៉ុណ្ណោះ"។ លោកបានបន្តដោយលើកឧទាហរណ៍ជាក់ស្តែងថា "យើង(សហរដ្ឋអាមេរិក)មានឱនភាពពាណិជ្ជកម្ម ១៧.៩ ពាន់លានដុល្លារជាមួយឥណ្ឌូនេស៊ី។ ការនាំចេញរបស់ពួកគេមកយើង(សហរដ្ឋអាមេរិក)គឺ ២៨ ពាន់លានដុល្លារ។ ដូច្នេះ ១៧.៩/២៨ = ៦៤% ដែលលោក...

ប្រភេទលិខិតឥណទាននិងការប្រើប្រាស់

ដោយសារភាពសាំញ៉ាំក្នុងការធ្វើពាណិជ្ជកម្ម ជាពិសេសទៅលើលំហូរសាច់ប្រាក់ ហានិភ័យក្នុងការអនុវត្តកាតព្វកិច្ចក្នុងកិច្ចសន្យាទិញ-លក់ និងមធ្យោបាយក្នុងការទូទាត់ ធ្វើឲ្យលក្ខខណ្ឌលិខិតឥណទានមានភាពបត់បែន តម្រូវទៅតាមស្ថានភាពពាណិជ្ជកម្មទាំងនោះនឹងត្រូវបានស្គាល់ទៅតាមប្រភេទ (Feature) និងក្រុម (Group) នៃលិខិតឥណទានដូចខាងក្រោម៖ លិខិតឥណទានមិនអាចកែប្រែបាន (Irrevocable Letter of Credit): និយមន័យ៖ គឺជាកាតព្វកិច្ចដែលមិនអាចកែប្រែបាន ចេញដោយធនាគារធានាក្នុងការទូទាត់ជូន អ្នកទទួលផល (Beneficiary) ក្នុងករណីទទួលបាន Presentation ត្រឹមត្រូវតាម (i) Terms and condition of Letter of Credit (ii) Uniform Customs and Practice of Documentary Credit by International Chamber of Commerce Publication No. 600 និង (iii) International Standard Banking Practice ។ ការប្រើប្រាស់៖ ជាទូទៅត្រូវបានប្រើប្រាស់ក្នុងការធ្វើពាណិជ្ជកម្មអន្តរជាតិ ដើម្បីធានាថាអ្នកលក់នឹងទទួលបានការទូទាត់ ប្រសិនបើពួកគេបំពេញតាមលក្ខខណ្ឌដែលបានព្រមព្រៀងក្នុងលិខិតឥណទាន។ លិខិតឥណទានចេញក្រោមលិខិតឥណទានមួយទៀត (Back to Back Letter of Credit): និយមន័យ៖ គឺជាប្រតិបត្តិការដែលលិខិតឥណទាន...

កិច្ចសន្យាពាណិជ្ជកម្មនៃការលក់ទិញ

កិច្ចសន្យាពាណិជ្ជកម្មនៃការលក់ទិញ គឺជាកិច្ចព្រមព្រៀងរវាងពាណិជ្ជករពីររូប ដែលភាគីម្ខាង (អ្នកលក់) មានកាតព្វកិច្ចផ្ទេរកម្មសិទ្ធិលើទ្រព្យសម្បត្តិ ឬសិទ្ធិណាមួយ ទៅឱ្យភាគីម្ខាងទៀត (អ្នកទិញ) ហើយអ្នកទិញមានកាតព្វកិច្ចបង់ថ្លៃទំនិញជាថ្នូរនឹងការទទួលបានទ្រព្យសម្បត្តិ ឬសិទ្ធិនោះ។ លក្ខណៈពិសេសនៃកិច្ចសន្យាពាណិជ្ជកម្មនៃការលក់ទិញ រួមមាន៖ ភាគីទាំងពីរជាពាណិជ្ជករ ដែលអាចជា រូបវន្តបុគ្គល ឬនីតិបុគ្គល ដែលធ្វើសកម្មភាពពាណិជ្ជកម្ម។ មានការផ្ទេរកម្មសិទ្ធិលើទ្រព្យសម្បត្តិ ឬសិទ្ធិ ពីអ្នកលក់ទៅអ្នកទិញ។ អ្នកទិញមានកាតព្វកិច្ចបង់ថ្លៃទំនិញ ជាថ្នូរនឹងការទទួលបានទ្រព្យសម្បត្តិ ឬសិទ្ធិនោះ។ ខ្លឹមសារនៃកិច្ចសន្យា ខ្លឹមសារនៃកិច្ចសន្យាពាណិជ្ជកម្មនៃការលក់ទិញ ជាទូទៅរួមមាន៖ ការកំណត់អត្តសញ្ញាណភាគី រួមទាំងឈ្មោះ អាស័យដ្ឋាន និងព័ត៌មានទំនាក់ទំនង។ ការពិពណ៌នាអំពីទ្រព្យសម្បត្តិ ឬសិទ្ធិ ដែលជាកម្មវត្ថុនៃកិច្ចសន្យា។ ការកំណត់តម្លៃ និងលក្ខខណ្ឌនៃការទូទាត់។ ការកំណត់ពេលវេលា និងទីកន្លែងនៃការប្រគល់ទ្រព្យសម្បត្តិ។ ការកំណត់កាតព្វកិច្ច និងទំនួលខុសត្រូវរបស់ភាគីនីមួយៗ។ ការកំណត់លក្ខខណ្ឌនៃការដោះស្រាយវិវាទ។ សុពលភាពនៃកិច្ចសន្យា កិច្ចសន្យាពាណិជ្ជកម្មនៃការ...

ស្ថានភាពពាណិជ្ជកម្មរបស់កម្ពុជា ក្នុងឆ្នាំ២០២៤

តាមការចេញផ្សាយរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋករកម្ពុជា​ (របាយការណ៍ ទីនេះ ) ក្នុងឆ្នាំ២០២៤ កម្ពុជាបានរក្សាកំណើនពាណិជ្ជកម្អរបស់ខ្លួនជាមួយប្រទេសដៃគូសំខាន់ៗក្នុងតំបន់និងនៅលើពិភពលោក។ របាយការណ៍នេះបានបង្ហាញថា ការនាំចេញនិងការនាំចូលរបស់ប្រទេសកម្ពុជាបានកើនឡើងដែលជាទឡ្ហីករណ៍ឆ្លុះបញ្ចាំងពីការរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា។ ១. ទិន្នន័យសំខាន់ៗអំពីពាណិជ្ជកម្ម ទំហំពាណិជ្ជកម្មសរុប (Total Trade Volume) ៖ ៥៤,៧៤១,៩៥១,០០០ ដុល្លារអាមេរិក មានការកើនឡើង ១៦,៩% បើធៀបនឹងឆ្នាំ២០២៣។ ការនាំចេញ (Exports) ៖ ២៦,១៩៦,៥៩៩,០០០ ដុល្លារអាមេរិក (+១៥,៧%) ការនាំចូល (Imports) ៖ ២៨,៥៤៥,៣៥១,០០០ ដុល្លារអាមេរិក (+១៨,០%) តុល្យភាពពាណិជ្ជកម្ម (Trade Balance) ៖ -២,៣៤៨,៧៥២,០០០ ដុល្លារអាមេរិក (សមតុល្យពាណិជ្ជកម្មអវិជ្ជមាន) ២. ដៃគូពាណិជ្ជកម្មសំខាន់ៗ ចិន (China) ៖ ជាប្រទេសដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជា ដែលមានទំហំពាណិជ្ជកម្មសរុប ១៥,១៨៩,៣៦៣,០០០ ដុល្លារអាមេរិក (+២៣,៨%) សហរដ្ឋអាមេរិក (United States) ៖ ជាដៃគូពាណិជ្ជកម្មទី២ ដែលមានទំហំ ១០,១៨០,៣២៦,០០០ ដុល្លារអាមេរិក (+២,៧%) វៀតណាម (Vietnam) ៖ ៧,៧៨៥,២៣៧,០០០ ដុល្លារអាមេរិក (+១៨,២%) ថៃ (Thailand) ៖...