Skip to main content

តើ​សេតវិមាន​ត្រាំ​គណនា​ពន្ធគយ​យ៉ាងដូចម្ដេច?

ក្នុងអំឡុងពេលដែលលោក ដូណាល់ ត្រាំ កាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិក គោលនយោបាយពាណិជ្ជកម្មរបស់លោកបានបង្កឱ្យមានការជជែកវែកញែកយ៉ាងក្តៅគគុក ជាពិសេសពាក់ព័ន្ធនឹងការកំណត់ពន្ធគយលើទំនិញនាំចូលពីបណ្តាប្រទេសនានា។ សំណួរដ៏សំខាន់មួយដែលត្រូវបានលើកឡើងគឺ តើសេតវិមានត្រាំគណនាពន្ធគយទាំងនោះយ៉ាងដូចម្ដេច? ថ្មីៗនេះអ្នកសារព័ត៌មានម្នាក់បានអះអាងថាបានរកឃើញចម្លើយដែលអាចជឿទុកចិត្តបាន ដែលកំពុងត្រូវបានអ្នកវិភាគជាច្រើនលើកឡើងថាទំនងជាត្រឹមត្រូវ។ ការរកឃើញរបស់អ្នកសារព័ត៌មាន៖ លោក James Surowiecki អ្នកនិពន្ធផ្នែកហិរញ្ញវត្ថុសហរដ្ឋអាមេរិក បានសរសេរនៅក្នុងសារបង្ហោះនៅលើ X ថា "ពួកគេ (សេតវិមានត្រាំ) មិនបានគណនាអត្រាពន្ធគយ + របាំងមិនមែនពន្ធគយដូចដែលពួកគេបានអះអាងនោះទេ។ ផ្ទុយទៅវិញ សម្រាប់ប្រទេសនីមួយៗ ពួកគេគ្រាន់តែយកឱនភាពពាណិជ្ជកម្មរបស់យើង(សហរដ្ឋអាមេរិក)ជាមួយប្រទេសនោះ ហើយចែកនឹងការនាំចេញរបស់ប្រទេសនោះមកយើង(សហរដ្ឋអាមេរិក)ប៉ុណ្ណោះ"។ លោកបានបន្តដោយលើកឧទាហរណ៍ជាក់ស្តែងថា "យើង(សហរដ្ឋអាមេរិក)មានឱនភាពពាណិជ្ជកម្ម ១៧.៩ ពាន់លានដុល្លារជាមួយឥណ្ឌូនេស៊ី។ ការនាំចេញរបស់ពួកគេមកយើង(សហរដ្ឋអាមេរិក)គឺ ២៨ ពាន់លានដុល្លារ។ ដូច្នេះ ១៧.៩/២៨ = ៦៤% ដែលលោក...

ឧក្រិដ្ឋកម្មហិរញ្ញវត្ថុក្នុងលំហូរពាណិជ្ជកម្ម (Trade Based Financial Crime)

ឧក្រិដ្ឋកម្មហិរញ្ញវត្ថុក្នុងលំហូរពាណិជ្ជកម្ម (Trade Based Financial Crime) គឺជាប្រភេទនៃបទល្មើសមួយចំនួនដែលប្រើប្រាស់ពាណិជ្ជកម្មអន្តរជាតិដើម្បី លាងសម្អាតប្រាក់​ (Money Laundering) ផ្ដល់ហិរញ្ញប្បទានភេរវកម្ម (Financial Crime) និងរំលោភលើការដាក់ទណ្ឌកម្ម (Sanctions)។ ឧក្រិដ្ឋកម្មទាំងនេះ ជាទូទៅរួមមាន៖ បង្កើតវិក័យប័ត្រដែលមាន តម្លៃខ្ពស់ឬទាបជាងតម្លៃទីផ្សារ (Over or Under Invoice) ការបង្កើតវិក័យប័ត្រច្រើនដងសម្រាប់ការដឹកជញ្ជូនមួយលើក(Multiple Invoice) ការដឹកជញ្ជូនលើស ឬក្រោមវិក័យបត្រ(Over and Under Shipment) និងប្រឌិតការដឹកជញ្ជូន​(Phantom Shipment)

1-បង្កើតវិក័យប័ត្រដែលមាន តម្លៃខ្ពស់ឬទាបជាងតម្លៃទីផ្សារ (Over or Under Invoice)៖ ការកំណត់តម្លៃទំនិញតិចឬច្រើនជាងទីផ្សារនៅលើវិក័យប័ត្រ ក្រោមឬលើសតម្លៃ ទំនិញ និងសេវាកម្ម នៅលើទីផ្សាគឺជាវិធីសាស្រ្តដែលអ្នកលក់និងអ្នកទិញ ឃុបឃិតគ្នា ដើម្បីសម្អាតប្រាក់កង្វក់។ ជារឿយៗអ្នកទិញ និងអ្នកលក់អាចជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ឬមានទំនាក់ទំនងគ្នាស៊ីជម្រៅតាមរបៀបផ្សេងៗទៀត។ 

ចំណុចសំខាន់ៗ:

  • បង្កើនតម្លៃ: បង្កើតវិក័យប័ត្រក្នុងតម្លៃខ្ពស់ជាងការពិត ដើម្បីផ្ទេរប្រាក់ចេញ។
  • បញ្ចុះតម្លៃ: បង្កើតវិក័យប័ត្រក្នុងតម្លៃទាបជាងការពិត ដើម្បីផ្ទេរប្រាក់ចូល។
  • ឃុបឃិតគ្នា: អ្នកទិញ និងអ្នកលក់សហការគ្នា។
  • ពិបាករកឃើញ: ជាពិសេសក្នុងប្រតិបត្តិការស្មុគស្មាញ ឬទំនិញប្រណិត។

ឧទាហរណ៍ ការបង្កើនតម្លៃ:

អ្នកនាំចេញលក់ទូរទស្សន៍ ១០០ គ្រឿង ដល់អ្នកនាំចូល ក្នុងតម្លៃ ៥០០ ដុល្លារអាមេរិកក្នុងមួយគ្រឿង។ អ្នកនាំចេញបង្កើតវិក័យប័ត្រឱ្យអ្នកនាំចូល ១០០,០០០ ដុល្លារអាមេរិក ដោយអ្នកនាំចូលបានបង់ ១,០០០ ដុល្លារអាមេរិកក្នុងមួយគ្រឿង។ ក្នុងករណីនេះ ជំនួសឱ្យការបង់ ៥០,០០០ ដុល្លារអាមេរិក សម្រាប់ទំនិញដែលមានតម្លៃ ៥០,០០០ ដុល្លារអាមេរិក អ្នកនាំចូលបានបង់ ១០០,០០០ ដុល្លារអាមេរិក ដែលបណ្តាលឱ្យអ្នកនាំចេញទទួលបានប្រាក់បន្ថែម ៥០,០០០ ដុល្លារអាមេរិក។ 

2-ការបង្កើតវិក័យប័ត្រច្រើនដងសម្រាប់ការដឹកជញ្ជូនមួយលើក(Multiple Invoice)៖

វិធីសាស្ត្រនេះត្រូវបានប្រើប្រាស់ដោយអ្នកសម្អាតប្រាក់តាមរយៈការធ្វើពាណិជ្ជកម្មដោយអ្នកលក់ចេញវិក័យប័ត្រទៅឱ្យអ្នកទិញច្រើនដងសម្រាប់ប្រតិបត្តិការដឹកជញ្ជូនទំនិញមួយលើក។ការទូទាត់ដែលធ្វើឡើងក្រោមវិក័យប័ត្របន្ថែមទាំងនេះអនុញ្ញាតឱ្យមានផ្ទេរប្រាក់ពីអ្នកទិញទៅអ្នកលក់ក្រោមលេសថាអ្នកទិញកំពុងទូទាត់ទំនិញជូនអ្នកលក់។ ការទូទាត់ប្រាក់បន្តបន្ទាប់គ្នាតាមរយះវិក័យប័ត្រជាច្រើនលើការទូទាត់ថ្លៃទំនិញដែលបានដឹកជញ្ជូនតែម្តងធ្វើឲ្យឧក្រិដ្ឋជនអាចសម្អាតប្រាក់កង្វក់របស់ខ្លួនបាន។

3-ការដឹកជញ្ជូនលើស ឬក្រោមវិក័យបត្រ(Over and Under Shipment)៖ 

ការដឹកជញ្ជូនលើស និងក្រោមវិក័យបត្រ ជាវិធីសាស្រ្តលាងសម្អាតប្រាក់ ស្រដៀងគ្នាទៅនឹងវិធីសាស្រ្តបង្កើតវិក័យប័ត្រដែលមាន តម្លៃខ្ពស់ឬទាបជាងតម្លៃទីផ្សារ។ វិធីសាស្រ្តនេះ អ្នកទិញ ឬ អ្នកនាំចូល និងអ្នកលក់ ឬ អ្នកនាំចេញ ឃុបឃិតគ្នាដើម្បីបង្កើតអញ្ញាតប័ណ្ណដឹកជញ្ជូន (bill of Lading) និងឯកសារដឹកជញ្ជូនផ្សេងទៀត (shipping documents)ក្លែងក្លាយ។ ភាគីទាំងពីរនឹងបង្កើតឯកសារដូចជា អញ្ញាតប័ណ្ណដឹកជញ្ជូន និងឯកសារផ្សេងទៀតដែលបង្ហាញពីបរិមាណទំនិញ ឬតម្លៃមិនត្រូវនឹងការពិត។ ឯកសារទាំងនេះត្រូវបានក្លែងបន្លំឱ្យមើលទៅមានភាពស្របច្បាប់ ដើម្បីបញ្ឆោតធនាគារ និងអាជ្ញាធរពាក់ព័ន្ធផ្សេងទៀត។

  • ការដឹកជញ្ជូនលើស: អ្នកលក់នឹងបង្ហាញបរិមាណទំនិញក្នុងវិក័យប័ត្រច្រើនជាងពិតប្រាកដដែលបានដឹកជញ្ជូន។ ដោយសារអ្នកទិញបង់ប្រាក់តាមបរិមាណដែលបានបង្ហាញក្នុងវិក័យប័ត្រ អ្នកលក់នឹងទទួលបានប្រាក់បន្ថែមសម្រាប់ទំនិញដែលមិនបានផ្ញើទៅ។ 
  • ការដឹកជញ្ជូនក្រោម: អ្នកទិញនឹងបង្ហាញបរិមាណទំនិញក្នុងវិក័យប័ត្រតិចជាងពិតប្រាកដ។ ដោយសារបង់ប្រាក់តិចជាង ប៉ុន្តែទទួលបានទំនិញច្រើនជាង អ្នកទិញនឹងទទួលបានផលប្រយោជន៍។

4-ប្រឌិតការដឹកជញ្ជូន​(Phantom Shipment)៖ 

គឺជាវិធីសាស្រ្តដើម្បី លាងសម្អាតប្រាក់កង្វក់ មួយប្រភេទ ដែលអ្នកនាំចេញបង្កើត អញ្ញាតប័ណ្ណដឹកជញ្ជូន (bill of Lading) និងឯកសារដឹកជញ្ជូនផ្សេងទៀត (shipping documents)ក្លែងក្លាយដើម្បីបញ្ជាក់ថាបានដឹកបញ្ជូនទំនិញទៅឱ្យអ្នកទិញ ប៉ុន្តែទំនិញមិនត្រូវបានដឹកជញ្ជូនពិតប្រាកដនោះទេ។ការប្រឌិតការដឹកជញ្ជូននេះជាឧបករណ៍មួយដែលប្រើដើម្បីលាក់បាំងប្រតិបត្តិការផ្ទេរប្រាក់ខុសច្បាប់ ដោយបង្កើតការបំភាន់ថាមានការជួញដូរពាណិជ្ជកម្មពិតប្រាកដកើតឡើង។

Comments

Popular posts from this blog

ស្ថិតិពាណិជ្ជកម្មអន្តរជាតិកម្ពុជា៖ ខែកុម្ភៈ ឆ្នាំ២០២៥

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានចេញផ្សាយស្ថិតិពាណិជ្ជកម្មអន្តរជាតិបណ្តោះអាសន្នសម្រាប់ខែមករា និងខែកុម្ភៈ ឆ្នាំ២០២៥។ ស្ថិតិនេះបង្ហាញពីទិដ្ឋភាពនៃការនាំចេញ និងនាំចូលទំនិញរបស់កម្ពុជាជាមួយប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗចំនួន ២០។ ទិដ្ឋភាពទូទៅ ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជាមានចំនួន ៩,៤៤៧,៥២៩ ពាន់ដុល្លារអាមេរិក កើនឡើង ១៦.៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ទោះជាយ៉ាងណា កម្ពុជានៅតែបន្តជួបប្រទះនឹងឱនភាពពាណិជ្ជកម្ម ដោយឱនភាពពាណិជ្ជកម្មបានកើនឡើងដល់ ៥២៧,១២៧ ពាន់ដុល្លារអាមេរិក។ ដៃគូពាណិជ្ជកម្មសំខាន់ៗ ចិន៖ នៅតែជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជា ទោះបីជាការនាំចេញទៅចិនមានការធ្លាក់ចុះ ៤.៣% ក៏ដោយ។ ការនាំចូលពីចិនបានកើនឡើង ២៤% ដែលបណ្តាលឱ្យឱនភាពពាណិជ្ជកម្មជាមួយចិនកើនឡើង។ សហរដ្ឋអាមេរិក៖ ជាទីផ្សារនាំចេញដ៏សំខាន់របស់កម្ពុជា។ ការនាំចេញទៅសហរដ្ឋអាមេរិកបានកើនឡើង ២៥.៤% ខណៈការនាំចូលបានកើនឡើង ៣៤.៦%។ វៀតណាម៖ ការនាំចេញទៅវៀតណាមបានធ្លាក់ចុះ ១៩.១% ខណៈការនាំចូលបានកើនឡើង ១៦.២%។ ថៃ៖ ការនាំចេញទៅថៃបានធ្លាក់ចុះ ២១.៣% ខណៈការនាំចូលបានកើនឡើង ៧.៤%។ ជប៉ុន៖ ...

តើ​សេតវិមាន​ត្រាំ​គណនា​ពន្ធគយ​យ៉ាងដូចម្ដេច?

ក្នុងអំឡុងពេលដែលលោក ដូណាល់ ត្រាំ កាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិក គោលនយោបាយពាណិជ្ជកម្មរបស់លោកបានបង្កឱ្យមានការជជែកវែកញែកយ៉ាងក្តៅគគុក ជាពិសេសពាក់ព័ន្ធនឹងការកំណត់ពន្ធគយលើទំនិញនាំចូលពីបណ្តាប្រទេសនានា។ សំណួរដ៏សំខាន់មួយដែលត្រូវបានលើកឡើងគឺ តើសេតវិមានត្រាំគណនាពន្ធគយទាំងនោះយ៉ាងដូចម្ដេច? ថ្មីៗនេះអ្នកសារព័ត៌មានម្នាក់បានអះអាងថាបានរកឃើញចម្លើយដែលអាចជឿទុកចិត្តបាន ដែលកំពុងត្រូវបានអ្នកវិភាគជាច្រើនលើកឡើងថាទំនងជាត្រឹមត្រូវ។ ការរកឃើញរបស់អ្នកសារព័ត៌មាន៖ លោក James Surowiecki អ្នកនិពន្ធផ្នែកហិរញ្ញវត្ថុសហរដ្ឋអាមេរិក បានសរសេរនៅក្នុងសារបង្ហោះនៅលើ X ថា "ពួកគេ (សេតវិមានត្រាំ) មិនបានគណនាអត្រាពន្ធគយ + របាំងមិនមែនពន្ធគយដូចដែលពួកគេបានអះអាងនោះទេ។ ផ្ទុយទៅវិញ សម្រាប់ប្រទេសនីមួយៗ ពួកគេគ្រាន់តែយកឱនភាពពាណិជ្ជកម្មរបស់យើង(សហរដ្ឋអាមេរិក)ជាមួយប្រទេសនោះ ហើយចែកនឹងការនាំចេញរបស់ប្រទេសនោះមកយើង(សហរដ្ឋអាមេរិក)ប៉ុណ្ណោះ"។ លោកបានបន្តដោយលើកឧទាហរណ៍ជាក់ស្តែងថា "យើង(សហរដ្ឋអាមេរិក)មានឱនភាពពាណិជ្ជកម្ម ១៧.៩ ពាន់លានដុល្លារជាមួយឥណ្ឌូនេស៊ី។ ការនាំចេញរបស់ពួកគេមកយើង(សហរដ្ឋអាមេរិក)គឺ ២៨ ពាន់លានដុល្លារ។ ដូច្នេះ ១៧.៩/២៨ = ៦៤% ដែលលោក...

ការវិវត្តន៍នៃការទូទាត់នៅកម្ពុជា៖ ពីការដោះដូររវាងទំនិញនិងទំនិញ ដល់ការទូទាត់អេឡិចត្រូនិក

ការទូទាត់ត្រូវបានកំណត់ថាជា "ចំនួនទឹកប្រាក់ ទ្រព្យសម្បត្តិ ឬសេវាកម្មដែលផ្តល់ជាថ្នូរនឹងទំនិញ ឬសេវាកម្ម ឬសកម្មភាពនៃការផ្លាស់ប្តូរនេះ"។ ការទូទាត់បានវិវត្តន៍យ៉ាងសំខាន់ពីការដោះដូរទំនិញ ទៅជាសាច់ប្រាក់ មូលប្បទានប័ត្រ ប័ណ្ណប្លាស្ទិក ហើយឥឡូវនេះជាជម្រើសអេឡិចត្រូនិកដែលរីករាលដាលដោយសារការរីកចម្រើនបច្ចេកវិទ្យា។ នៅក្នុងបរិបទកម្ពុជា ការផ្លាស់ប្តូរនេះកំពុងផ្លាស់ប្តូររបៀបដែលប្រជាជន និងអាជីវកម្មធ្វើប្រតិបត្តិការ។ ការវិវត្តន៍នៃការទូទាត់នៅកម្ពុជា: ការដោះដូរទំនិញ (Barter): កាលពីអតីតកាល ការដោះដូរទំនិញគឺជាវិធីទូទាត់ដ៏សំខាន់។ ប្រជាជនផ្លាស់ប្តូរទំនិញ និងសេវាកម្មដោយផ្ទាល់ ដោយមិនប្រើប្រាក់។ សាច់ប្រាក់ (Cash): ការប្រើប្រាស់ប្រាក់រៀល និងដុល្លារអាមេរិកបានក្លាយជាស្តង់ដារសម្រាប់ការទូទាត់។ សាច់ប្រាក់នៅតែមានសារៈសំខាន់ ប៉ុន្តែការប្រើប្រាស់របស់វាត្រូវបានកាត់បន្ថយដោយសារការរីកចម្រើននៃជម្រើសអេឡិចត្រូនិក។ មូលប្បទានប័ត្រ (Cheques): មូលប្បទានប័ត្រត្រូវបានប្រើប្រាស់សម្រាប់ការទូទាត់ធំៗ ប៉ុន្តែការប្រើប្រាស់របស់វាក៏កំពុងធ្លាក់ចុះផងដែរ។ ប័ណ្ណប្លាស្ទិក (Plastic Cards): ប័ណ្ណឥណទាន និងប័ណ្ណឥណពន្ធបានក្លាយជាការពេញនិយម ជា...

ធនាគារ អេស៊ីលីដា ឈ្នះពានរង្វាន់ "អ្នកផ្តល់ហិរញ្ញប្បទានពាណិជ្ជកម្មល្អបំផុតក្នុងប្រទេសកម្ពុជាឆ្នាំ ២០២៥" ពីទស្សនាវដ្តី Global Finance

ធនាគារ អេស៊ីលីដា ភីអិលស៊ី មានកិត្តិយសយ៉ាងក្រៃលែងដែលត្រូវបានទស្សនាវដ្តី Global Finance Magazine ប្រកាសជា "អ្នកផ្តល់ហិរញ្ញប្បទានពាណិជ្ជកម្មល្អបំផុតក្នុងប្រទេសកម្ពុជាឆ្នាំ ២០២៥" ។ ពានរង្វាន់នេះគឺជាការទទួលស្គាល់នូវភាពលេចធ្លោ និងការប្តេជ្ញាចិត្តរបស់ធនាគារ អេស៊ីលីដា ក្នុងការផ្តល់សេវាកម្មហិរញ្ញប្បទានពាណិជ្ជកម្មប្រកបដោយគុណភាពខ្ពស់ដល់អតិថិជន។ ១. ទស្សនៈហិរញ្ញប្បទានពាណិជ្ជកម្ម៖ ហិរញ្ញប្បទានពាណិជ្ជកម្មដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ។ វាជួយសម្រួលដល់លំហូរទំនិញ និងសេវាកម្មរវាងប្រទេសនានា ដោយផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុសម្រាប់អ្នកនាំចូល និងអ្នកនាំចេញ។ ធនាគារ អេស៊ីលីដា យល់ច្បាស់ពីសារៈសំខាន់នៃហិរញ្ញប្បទានពាណិជ្ជកម្ម និងបានបង្កើតនូវសេវាកម្មដ៏ទូលំទូលាយដើម្បីបំពេញតម្រូវការរបស់អតិថិជន។ ២. វិធីសាស្រ្ត៖ នៅពីក្រោយចំណាត់ថ្នាក់៖ ទស្សនាវដ្តីហិរញ្ញវត្ថុសកល ប្រើប្រាស់វិធីសាស្រ្តដ៏ម៉ត់ចត់ក្នុងការជ្រើសរើសអ្នកឈ្នះពានរង្វាន់នេះ។ កត្តាដែលត្រូវបានពិចារណារួមមាន៖ បរិមាណប្រតិបត្តិការហិរញ្ញប្បទានពាណិជ្ជកម្ម ចំណែកទីផ្សារ សេវាកម្មអតិថិជន បច្ចេកវិទ្យា និងការច្នៃប្រឌិត ការគ្...

ទំនាក់ទំនង​រវាង​អញ្ញាតប័ណ្ណដឹកជញ្ជូន និង​លិខិតឥណនទាន​ក្នុង​ពាណិជ្ជកម្ម​អន្តរជាតិ

ក្នុង​វិស័យ​ពាណិជ្ជកម្ម​អន្តរជាតិ អញ្ញាតប័ណ្ណដឹកជញ្ជូន (Bill of Lading - B/L) និង​លិខិតឥណនទាន (Letter of Credit - L/C) ​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ក្នុង​ការ​ធានា​ថា​ទំនិញ​ត្រូវ​បាន​ដឹកជញ្ជូន​ត្រឹមត្រូវ និង​ការ​ទូទាត់​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​សុវត្ថិភាព។ អត្តបទនេះនឹងបង្ហាញពីទំនាក់ទំនងរវាងអញ្ញាតប័ណ្ណដឹកជញ្ជូន និង​លិខិតឥណនទាន​ក្នុង​ពាណិជ្ជកម្ម​អន្តរជាតិ។ ១. ការ​កត់ត្រា​ព័ត៌មាន​លម្អិត​នៃ​ការ​ដឹកជញ្ជូន គោលបំណង: អញ្ញាតប័ណ្ណដឹកជញ្ជូន​មាន​គោលបំណង​ផ្តល់​ព័ត៌មាន​លម្អិត​សំខាន់ៗ​អំពី​ការ​ដឹកជញ្ជូន។ ឯកសារ​នេះ​រៀបរាប់​អំពី​ប្រភេទទំនិញ បរិមាណ ការវិចខ្ចប់ និង​គោលដៅ​នៃការដឹកជញ្ជូន​ទំនិញ។ ទំនាក់ទំនង​ជាមួយ​លិខិតឥណនទាន: លិខិតឥណនទាន​តែងតែ​ទាមទារ​ឱ្យ​មាន​ការ​បង្ហាញ​អញ្ញាតប័ណ្ណដឹកជញ្ជូន​ដើម្បី​ផ្ទៀងផ្ទាត់​ព័ត៌មាន​លម្អិត​ នៃ​ការ​ដឹកជញ្ជូន។ ២. ភស្តុតាង​នៃ​ការ​ដឹកជញ្ជូន គោលបំណង: អញ្ញាតប័ណ្ណដឹកជញ្ជូន​បម្រើ​ជា​ភស្តុតាង​ដែល​បង្ហាញ​ថា​អ្នក​លក់​បាន​ដឹកជញ្ជូន​ទំនិញ​រួចរាល់​ហើយស្របតាមលក្ខខណ្ឌនៃការដឹកជញ្ជូននិងកិច្ចសន្យាទិញលក់ទំនិញ។ ទំនាក់ទំនង​ជាមួយ​លិខិតឥណនទាន: ដំណើរការ​ទូទាត់​តាមរយៈ​លិខិតឥណនទាន​គឺ​ពឹងផ្អែក​...