Skip to main content

តើ​សេតវិមាន​ត្រាំ​គណនា​ពន្ធគយ​យ៉ាងដូចម្ដេច?

ក្នុងអំឡុងពេលដែលលោក ដូណាល់ ត្រាំ កាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិក គោលនយោបាយពាណិជ្ជកម្មរបស់លោកបានបង្កឱ្យមានការជជែកវែកញែកយ៉ាងក្តៅគគុក ជាពិសេសពាក់ព័ន្ធនឹងការកំណត់ពន្ធគយលើទំនិញនាំចូលពីបណ្តាប្រទេសនានា។ សំណួរដ៏សំខាន់មួយដែលត្រូវបានលើកឡើងគឺ តើសេតវិមានត្រាំគណនាពន្ធគយទាំងនោះយ៉ាងដូចម្ដេច? ថ្មីៗនេះអ្នកសារព័ត៌មានម្នាក់បានអះអាងថាបានរកឃើញចម្លើយដែលអាចជឿទុកចិត្តបាន ដែលកំពុងត្រូវបានអ្នកវិភាគជាច្រើនលើកឡើងថាទំនងជាត្រឹមត្រូវ។ ការរកឃើញរបស់អ្នកសារព័ត៌មាន៖ លោក James Surowiecki អ្នកនិពន្ធផ្នែកហិរញ្ញវត្ថុសហរដ្ឋអាមេរិក បានសរសេរនៅក្នុងសារបង្ហោះនៅលើ X ថា "ពួកគេ (សេតវិមានត្រាំ) មិនបានគណនាអត្រាពន្ធគយ + របាំងមិនមែនពន្ធគយដូចដែលពួកគេបានអះអាងនោះទេ។ ផ្ទុយទៅវិញ សម្រាប់ប្រទេសនីមួយៗ ពួកគេគ្រាន់តែយកឱនភាពពាណិជ្ជកម្មរបស់យើង(សហរដ្ឋអាមេរិក)ជាមួយប្រទេសនោះ ហើយចែកនឹងការនាំចេញរបស់ប្រទេសនោះមកយើង(សហរដ្ឋអាមេរិក)ប៉ុណ្ណោះ"។ លោកបានបន្តដោយលើកឧទាហរណ៍ជាក់ស្តែងថា "យើង(សហរដ្ឋអាមេរិក)មានឱនភាពពាណិជ្ជកម្ម ១៧.៩ ពាន់លានដុល្លារជាមួយឥណ្ឌូនេស៊ី។ ការនាំចេញរបស់ពួកគេមកយើង(សហរដ្ឋអាមេរិក)គឺ ២៨ ពាន់លានដុល្លារ។ ដូច្នេះ ១៧.៩/២៨ = ៦៤% ដែលលោក...

ស្វែងយល់ពីការយកចិត្តទុកដាក់ស្គាល់អតិថិជន (Know Your Customer - KYC)

ការយកចិត្តទុកដាក់ស្គាល់អតិថិជន (Know Your Customer - KYC) គឺជាដំណើរការដែលធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងទៀតប្រើដើម្បីប្រមូល វិភាគ និងកត់ត្រាព័ត៌មានអំពីអតិថិជន។ គោលបំណងចម្បងនៃការធ្វើ KYC គឺដើម្បីការពារស្ថាប័នហិរញ្ញវត្ថុពីការប្រើប្រាស់ផលិតផល និងសេវាកម្មរបស់ខ្លួនសម្រាប់សកម្មភាពខុសច្បាប់ ដូចជាការលាងសម្អាតប្រាក់ ការផ្តល់ហិរញ្ញប្បទានដល់ភេរវកម្ម និងការក្លែងបន្លំ។

តើការយកចិត្តទុកដាក់ស្គាល់អតិថិជនសំខាន់យ៉ាងណា?

  • ការពារស្ថាប័នហិរញ្ញវត្ថុ: KYC ជួយការពារធនាគារ និងស្ថាប័នហិរញ្ញវត្ថុពីការប្រើប្រាស់សេវាកម្មរបស់ខ្លួនក្នុងការធ្វើសកម្មភាពខុសច្បាប់។
  • អនុលោមភាព: KYC ជួយធានាថាស្ថាប័នហិរញ្ញវត្ថុអនុលោមតាមច្បាប់ និងបទបញ្ញាតិទាក់ទងនឹងការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។
  • ការការពារអតិថិជន:  KYC ជួយការពារអតិថិជនពីការប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុដោយមិនមានការអនុញ្ញាត ឬការប្រើប្រាស់សេវាកម្មសម្រាប់សកម្មភាពខុសច្បាប់។
  • ការបង្កើនទំនាក់ទំនងជាមួយអតិថិជន: ការស្គាល់អតិថិជនកាន់តែច្បាស់ ជួយឱ្យស្ថាប័នហិរញ្ញវត្ថុផ្តល់សេវាកម្មបានកាន់តែប្រសើរឡើង និងបង្កើតទំនាក់ទំនងជាមួយអតិថិជនបានយូរអង្វែង។
  • ឱ​កាសក្នុងការលក់សេវាកម្មៈ ​ការស្គាល់អតិថិជនបានច្បាស់លាស់ ជួយឱ្យស្ថាប័នហិរញ្ញវត្ថុមានឱ​កាសក្នុងការលក់ផលិតផលថ្មីៗជូនអតថិជន។

ព័ត៌មានអ្វីខ្លះដែលត្រូវប្រមូលក្នុងការយកចិត្តទុកដាក់ស្គាល់អតិថិជន (KYC)?

ព័ត៌មានដែលត្រូវប្រមូលក្នុងយកចិត្តទុកដាក់ស្គាល់អតិថិជន (KYC) អាចប្រែប្រួលអាស្រ័យលើប្រភេទនៃអតិថិជន សេវាកម្មដែលប្រើប្រាស់ និងច្បាប់-បញ្ញាតិនៃប្រទេសនោះ។ ទោះជាយ៉ាងណាក៏ដោយ ព័ត៌មានទូទៅដែលត្រូវប្រមូលរួមមាន៖

  • ព័ត៌មានផ្ទាល់ខ្លួន: ឈ្មោះ អាសយដ្ឋាន លេខទូរស័ព្ទ អ៊ីមែល លេខប័ណ្ណសម្គាល់ខ្លួន ជាដើម។
  • ព័ត៌មានហិរញ្ញវត្ថុ: ប្រភពចំណូល ប្រវត្តិឥណទាន និងព័ត៌មានអំពីសកម្មភាពហិរញ្ញវត្ថុផ្សេងៗ។
  • ព័ត៌មានអំពីអាជីវកម្ម: សម្រាប់អតិថិជនជាក្រុមហ៊ុន ត្រូវប្រមូលព័ត៌មានអំពីរចនាសម្ព័ន្ធក្រុមហ៊ុន ភាគទុនិក សកម្មភាពអាជីវកម្ម និងភាពស្របច្បាប់នៃក្រុមហ៊ុន។
ប្រភពព័ត៌មានដែលប្រើប្រាស់ក្នុងការវាយតម្លៃអត្តសញ្ញាណអតិថិជន

ប្រភពព័ត៌មានដែលប្រើក្នុងការវាយតម្លៃអត្តសញ្ញាណអតិថិជនក្នុងប្រតិបត្តការយកចិត្តទុកដាក់ស្គាល់អតិថិជន (Know Your Customer - KYC) អាចបែងចែកជាពីរប្រភេទសំខាន់ៗគឺ៖

1. ប្រភពព័ត៌មានផ្ទៃក្នុង (Internal Sources)
  • ព័ត៌មានដែលផ្តល់ដោយអតិថិជន:
    • ឯកសារសម្គាល់ខ្លួន (អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅជាដើម)
    • ភ័ស្តុតាងនៃអាសយដ្ឋាន (វិក័យប័ត្រទឹក-ភ្លើង, វិក័យប័ត្រទិញ-លក់ទំនិញ)
    • ព័ត៌មានអំពីប្រភពចំណូល និងទ្រព្យសម្បត្តិ
    • ព័ត៌មានអំពីសកម្មភាពអាជីវកម្ម 
  • ប្រវត្តិនៃការប្រើប្រាស់សេវាកម្មធនាគារ:
    • ប្រវត្តិការប្រើប្រាស់គណនី ការបង់ប្រាក់សំណងឥណទាន និងការដកប្រាក់
    • ប្រវត្តិការប្រើប្រាស់ផលិតផលផ្សេងៗ (ឥណទាន, ហិរញ្ញប្បទានពានិជ្ជកម្ម កាតឥណទាន ផ្ទេរប្រាក់ក្នុង-ក្រៅប្រទេស)
    • លំនាំនៃការប្រើប្រាស់សេវាកម្ម(Pattern of Product Utilization) តួយ៉ាងដូចជា ចំនួនប្រតិបត្តការ ទំហុំ ភាពញឹកញាប់នៃការប្រើប្រាស់
  • ការវិភាគព័ត៌មានផ្ទៃក្នុង:
    • ការវិភាគលំនាំនៃការធ្វើប្រតិបត្តិការរបស់អតិថិជនដើម្បីកំណត់ប្រតិបត្តិការសង្ស័យ 
    • ការប្រៀបធៀបព័ត៌មានដែលបានផ្តល់ដោយអតិថិជនជាមួយនឹងព័ត៌មានផ្សេងទៀតដែលមាន
2. ប្រភពព័ត៌មានខាងក្រៅ (External Sources)
  • មូលដ្ឋានទិន្នន័យរដ្ឋាភិបាល:
    • បញ្ជីក្រុមហ៊ុន (Company Registration Directory)
    • បញ្ជីខ្មៅ
    • បញ្ជីប្រទេសដែលមានហានិភ័យខ្ពស់
  • មូលដ្ឋានទិន្នន័យព័ត៌មានសាធារណៈ:
    • ព័ត៌មានពីបណ្តាញសង្គមដូចជា Facebook, Linkedin, X
    • ព័ត៌មាននៅក្នុងគេហទំព័រក្រុមហ៊ុន
    • ព័ត៌មានពីប្រព័ន្ធស្វែងរក (Search Directory)
  • របាយការណ៍ពីអង្គការអន្តរជាតិ:
    • របាយការណ៍ពី FATF (Financial Action Task Force)
    • របាយការណ៍ពីអង្គការសហប្រជាជាតិ
  • ទិន្នន័យពីអ្នកផ្តល់ព័ត៌មានពាណិជ្ជកម្ម:
    • របាយការណ៍ឥណទាន
    • ព័ត៌មានអំពីក្រុមហ៊ុន
  • ការប្រៀបធៀបជាមួយនឹងបញ្ជីខ្មៅ:
    • បញ្ជីឈ្មោះបុគ្គលដែលបានដាក់ទណ្ឌកម្ម
    • បញ្ជីក្រុមហ៊ុនដែលកំពង់មានបញ្ហា

កត្តាដែលត្រូវពិចារណាក្នុងការជ្រើសរើសប្រភពព័ត៌មាន

  • ភាពត្រឹមត្រូវ: ព័ត៌មានត្រូវតែមានភាពត្រឹមត្រូវ និងអាចទុកចិត្តបាន
  • ភាពទាន់សម័យ: ព័ត៌មានត្រូវតែទាន់សម័យ
  • ភាពពាក់ព័ន្ធ: ព័ត៌មានត្រូវតែពាក់ព័ន្ធនឹងការវាយតម្លៃហានិភ័យ
  • ឯកជនភាព: ការប្រមូល និងប្រើប្រាស់ព័ត៌មានត្រូវតែគោរពច្បាប់ស្តីពីការការពារទិន្នន័យផ្ទាល់ខ្លួន

តើ ការយកចិត្តទុកដាក់ស្គាល់អតិថិជន ធ្វើដូចម្តេច?

ដំណើរការ KYC ជាទូទៅមានដំណាក់កាលដូចខាងក្រោម៖

  1. ការប្រមូលព័ត៌មាន: ប្រមូលព័ត៌មានពីអតិថិជនតាមរយៈការបំពេញបែបបទ ឬឯកសារផ្សេងៗ។
  2. ការវិភាគព័ត៌មាន: វិភាគព័ត៌មានដែលបានប្រមូល ដើម្បីកំណត់អត្តសញ្ញាណអតិថិជន និងវាយតម្លៃហានិភ័យ។
  3. ការត្រួតពិនិត្យ: ត្រួតពិនិត្យព័ត៌មានដែលបានប្រមូលជាមួយនឹងប្រភពព័ត៌មានផ្សេងៗ ដើម្បីបញ្ជាក់ភាពត្រឹមត្រូវ។
  4. ការកត់ត្រា: កត់ត្រាព័ត៌មានទាំងអស់ដែលបានប្រមូល និងវិភាគ។
  5. ការតាមដាន: តាមដានព័ត៌មានអំពីអតិថិជនជាប្រចាំ ដើម្បីធានាថាព័ត៌មាននៅតែត្រឹមត្រូវ និងទាន់សម័យ។



Comments

Popular posts from this blog

ស្ថិតិពាណិជ្ជកម្មអន្តរជាតិកម្ពុជា៖ ខែកុម្ភៈ ឆ្នាំ២០២៥

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានចេញផ្សាយស្ថិតិពាណិជ្ជកម្មអន្តរជាតិបណ្តោះអាសន្នសម្រាប់ខែមករា និងខែកុម្ភៈ ឆ្នាំ២០២៥។ ស្ថិតិនេះបង្ហាញពីទិដ្ឋភាពនៃការនាំចេញ និងនាំចូលទំនិញរបស់កម្ពុជាជាមួយប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗចំនួន ២០។ ទិដ្ឋភាពទូទៅ ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជាមានចំនួន ៩,៤៤៧,៥២៩ ពាន់ដុល្លារអាមេរិក កើនឡើង ១៦.៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ទោះជាយ៉ាងណា កម្ពុជានៅតែបន្តជួបប្រទះនឹងឱនភាពពាណិជ្ជកម្ម ដោយឱនភាពពាណិជ្ជកម្មបានកើនឡើងដល់ ៥២៧,១២៧ ពាន់ដុល្លារអាមេរិក។ ដៃគូពាណិជ្ជកម្មសំខាន់ៗ ចិន៖ នៅតែជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជា ទោះបីជាការនាំចេញទៅចិនមានការធ្លាក់ចុះ ៤.៣% ក៏ដោយ។ ការនាំចូលពីចិនបានកើនឡើង ២៤% ដែលបណ្តាលឱ្យឱនភាពពាណិជ្ជកម្មជាមួយចិនកើនឡើង។ សហរដ្ឋអាមេរិក៖ ជាទីផ្សារនាំចេញដ៏សំខាន់របស់កម្ពុជា។ ការនាំចេញទៅសហរដ្ឋអាមេរិកបានកើនឡើង ២៥.៤% ខណៈការនាំចូលបានកើនឡើង ៣៤.៦%។ វៀតណាម៖ ការនាំចេញទៅវៀតណាមបានធ្លាក់ចុះ ១៩.១% ខណៈការនាំចូលបានកើនឡើង ១៦.២%។ ថៃ៖ ការនាំចេញទៅថៃបានធ្លាក់ចុះ ២១.៣% ខណៈការនាំចូលបានកើនឡើង ៧.៤%។ ជប៉ុន៖ ...

តើ​សេតវិមាន​ត្រាំ​គណនា​ពន្ធគយ​យ៉ាងដូចម្ដេច?

ក្នុងអំឡុងពេលដែលលោក ដូណាល់ ត្រាំ កាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិក គោលនយោបាយពាណិជ្ជកម្មរបស់លោកបានបង្កឱ្យមានការជជែកវែកញែកយ៉ាងក្តៅគគុក ជាពិសេសពាក់ព័ន្ធនឹងការកំណត់ពន្ធគយលើទំនិញនាំចូលពីបណ្តាប្រទេសនានា។ សំណួរដ៏សំខាន់មួយដែលត្រូវបានលើកឡើងគឺ តើសេតវិមានត្រាំគណនាពន្ធគយទាំងនោះយ៉ាងដូចម្ដេច? ថ្មីៗនេះអ្នកសារព័ត៌មានម្នាក់បានអះអាងថាបានរកឃើញចម្លើយដែលអាចជឿទុកចិត្តបាន ដែលកំពុងត្រូវបានអ្នកវិភាគជាច្រើនលើកឡើងថាទំនងជាត្រឹមត្រូវ។ ការរកឃើញរបស់អ្នកសារព័ត៌មាន៖ លោក James Surowiecki អ្នកនិពន្ធផ្នែកហិរញ្ញវត្ថុសហរដ្ឋអាមេរិក បានសរសេរនៅក្នុងសារបង្ហោះនៅលើ X ថា "ពួកគេ (សេតវិមានត្រាំ) មិនបានគណនាអត្រាពន្ធគយ + របាំងមិនមែនពន្ធគយដូចដែលពួកគេបានអះអាងនោះទេ។ ផ្ទុយទៅវិញ សម្រាប់ប្រទេសនីមួយៗ ពួកគេគ្រាន់តែយកឱនភាពពាណិជ្ជកម្មរបស់យើង(សហរដ្ឋអាមេរិក)ជាមួយប្រទេសនោះ ហើយចែកនឹងការនាំចេញរបស់ប្រទេសនោះមកយើង(សហរដ្ឋអាមេរិក)ប៉ុណ្ណោះ"។ លោកបានបន្តដោយលើកឧទាហរណ៍ជាក់ស្តែងថា "យើង(សហរដ្ឋអាមេរិក)មានឱនភាពពាណិជ្ជកម្ម ១៧.៩ ពាន់លានដុល្លារជាមួយឥណ្ឌូនេស៊ី។ ការនាំចេញរបស់ពួកគេមកយើង(សហរដ្ឋអាមេរិក)គឺ ២៨ ពាន់លានដុល្លារ។ ដូច្នេះ ១៧.៩/២៨ = ៦៤% ដែលលោក...

ការវិវត្តន៍នៃការទូទាត់នៅកម្ពុជា៖ ពីការដោះដូររវាងទំនិញនិងទំនិញ ដល់ការទូទាត់អេឡិចត្រូនិក

ការទូទាត់ត្រូវបានកំណត់ថាជា "ចំនួនទឹកប្រាក់ ទ្រព្យសម្បត្តិ ឬសេវាកម្មដែលផ្តល់ជាថ្នូរនឹងទំនិញ ឬសេវាកម្ម ឬសកម្មភាពនៃការផ្លាស់ប្តូរនេះ"។ ការទូទាត់បានវិវត្តន៍យ៉ាងសំខាន់ពីការដោះដូរទំនិញ ទៅជាសាច់ប្រាក់ មូលប្បទានប័ត្រ ប័ណ្ណប្លាស្ទិក ហើយឥឡូវនេះជាជម្រើសអេឡិចត្រូនិកដែលរីករាលដាលដោយសារការរីកចម្រើនបច្ចេកវិទ្យា។ នៅក្នុងបរិបទកម្ពុជា ការផ្លាស់ប្តូរនេះកំពុងផ្លាស់ប្តូររបៀបដែលប្រជាជន និងអាជីវកម្មធ្វើប្រតិបត្តិការ។ ការវិវត្តន៍នៃការទូទាត់នៅកម្ពុជា: ការដោះដូរទំនិញ (Barter): កាលពីអតីតកាល ការដោះដូរទំនិញគឺជាវិធីទូទាត់ដ៏សំខាន់។ ប្រជាជនផ្លាស់ប្តូរទំនិញ និងសេវាកម្មដោយផ្ទាល់ ដោយមិនប្រើប្រាក់។ សាច់ប្រាក់ (Cash): ការប្រើប្រាស់ប្រាក់រៀល និងដុល្លារអាមេរិកបានក្លាយជាស្តង់ដារសម្រាប់ការទូទាត់។ សាច់ប្រាក់នៅតែមានសារៈសំខាន់ ប៉ុន្តែការប្រើប្រាស់របស់វាត្រូវបានកាត់បន្ថយដោយសារការរីកចម្រើននៃជម្រើសអេឡិចត្រូនិក។ មូលប្បទានប័ត្រ (Cheques): មូលប្បទានប័ត្រត្រូវបានប្រើប្រាស់សម្រាប់ការទូទាត់ធំៗ ប៉ុន្តែការប្រើប្រាស់របស់វាក៏កំពុងធ្លាក់ចុះផងដែរ។ ប័ណ្ណប្លាស្ទិក (Plastic Cards): ប័ណ្ណឥណទាន និងប័ណ្ណឥណពន្ធបានក្លាយជាការពេញនិយម ជា...

ធនាគារ អេស៊ីលីដា ឈ្នះពានរង្វាន់ "អ្នកផ្តល់ហិរញ្ញប្បទានពាណិជ្ជកម្មល្អបំផុតក្នុងប្រទេសកម្ពុជាឆ្នាំ ២០២៥" ពីទស្សនាវដ្តី Global Finance

ធនាគារ អេស៊ីលីដា ភីអិលស៊ី មានកិត្តិយសយ៉ាងក្រៃលែងដែលត្រូវបានទស្សនាវដ្តី Global Finance Magazine ប្រកាសជា "អ្នកផ្តល់ហិរញ្ញប្បទានពាណិជ្ជកម្មល្អបំផុតក្នុងប្រទេសកម្ពុជាឆ្នាំ ២០២៥" ។ ពានរង្វាន់នេះគឺជាការទទួលស្គាល់នូវភាពលេចធ្លោ និងការប្តេជ្ញាចិត្តរបស់ធនាគារ អេស៊ីលីដា ក្នុងការផ្តល់សេវាកម្មហិរញ្ញប្បទានពាណិជ្ជកម្មប្រកបដោយគុណភាពខ្ពស់ដល់អតិថិជន។ ១. ទស្សនៈហិរញ្ញប្បទានពាណិជ្ជកម្ម៖ ហិរញ្ញប្បទានពាណិជ្ជកម្មដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ។ វាជួយសម្រួលដល់លំហូរទំនិញ និងសេវាកម្មរវាងប្រទេសនានា ដោយផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុសម្រាប់អ្នកនាំចូល និងអ្នកនាំចេញ។ ធនាគារ អេស៊ីលីដា យល់ច្បាស់ពីសារៈសំខាន់នៃហិរញ្ញប្បទានពាណិជ្ជកម្ម និងបានបង្កើតនូវសេវាកម្មដ៏ទូលំទូលាយដើម្បីបំពេញតម្រូវការរបស់អតិថិជន។ ២. វិធីសាស្រ្ត៖ នៅពីក្រោយចំណាត់ថ្នាក់៖ ទស្សនាវដ្តីហិរញ្ញវត្ថុសកល ប្រើប្រាស់វិធីសាស្រ្តដ៏ម៉ត់ចត់ក្នុងការជ្រើសរើសអ្នកឈ្នះពានរង្វាន់នេះ។ កត្តាដែលត្រូវបានពិចារណារួមមាន៖ បរិមាណប្រតិបត្តិការហិរញ្ញប្បទានពាណិជ្ជកម្ម ចំណែកទីផ្សារ សេវាកម្មអតិថិជន បច្ចេកវិទ្យា និងការច្នៃប្រឌិត ការគ្...

ទំនាក់ទំនង​រវាង​អញ្ញាតប័ណ្ណដឹកជញ្ជូន និង​លិខិតឥណនទាន​ក្នុង​ពាណិជ្ជកម្ម​អន្តរជាតិ

ក្នុង​វិស័យ​ពាណិជ្ជកម្ម​អន្តរជាតិ អញ្ញាតប័ណ្ណដឹកជញ្ជូន (Bill of Lading - B/L) និង​លិខិតឥណនទាន (Letter of Credit - L/C) ​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ក្នុង​ការ​ធានា​ថា​ទំនិញ​ត្រូវ​បាន​ដឹកជញ្ជូន​ត្រឹមត្រូវ និង​ការ​ទូទាត់​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​សុវត្ថិភាព។ អត្តបទនេះនឹងបង្ហាញពីទំនាក់ទំនងរវាងអញ្ញាតប័ណ្ណដឹកជញ្ជូន និង​លិខិតឥណនទាន​ក្នុង​ពាណិជ្ជកម្ម​អន្តរជាតិ។ ១. ការ​កត់ត្រា​ព័ត៌មាន​លម្អិត​នៃ​ការ​ដឹកជញ្ជូន គោលបំណង: អញ្ញាតប័ណ្ណដឹកជញ្ជូន​មាន​គោលបំណង​ផ្តល់​ព័ត៌មាន​លម្អិត​សំខាន់ៗ​អំពី​ការ​ដឹកជញ្ជូន។ ឯកសារ​នេះ​រៀបរាប់​អំពី​ប្រភេទទំនិញ បរិមាណ ការវិចខ្ចប់ និង​គោលដៅ​នៃការដឹកជញ្ជូន​ទំនិញ។ ទំនាក់ទំនង​ជាមួយ​លិខិតឥណនទាន: លិខិតឥណនទាន​តែងតែ​ទាមទារ​ឱ្យ​មាន​ការ​បង្ហាញ​អញ្ញាតប័ណ្ណដឹកជញ្ជូន​ដើម្បី​ផ្ទៀងផ្ទាត់​ព័ត៌មាន​លម្អិត​ នៃ​ការ​ដឹកជញ្ជូន។ ២. ភស្តុតាង​នៃ​ការ​ដឹកជញ្ជូន គោលបំណង: អញ្ញាតប័ណ្ណដឹកជញ្ជូន​បម្រើ​ជា​ភស្តុតាង​ដែល​បង្ហាញ​ថា​អ្នក​លក់​បាន​ដឹកជញ្ជូន​ទំនិញ​រួចរាល់​ហើយស្របតាមលក្ខខណ្ឌនៃការដឹកជញ្ជូននិងកិច្ចសន្យាទិញលក់ទំនិញ។ ទំនាក់ទំនង​ជាមួយ​លិខិតឥណនទាន: ដំណើរការ​ទូទាត់​តាមរយៈ​លិខិតឥណនទាន​គឺ​ពឹងផ្អែក​...