Skip to main content

តើ​សេតវិមាន​ត្រាំ​គណនា​ពន្ធគយ​យ៉ាងដូចម្ដេច?

ក្នុងអំឡុងពេលដែលលោក ដូណាល់ ត្រាំ កាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិក គោលនយោបាយពាណិជ្ជកម្មរបស់លោកបានបង្កឱ្យមានការជជែកវែកញែកយ៉ាងក្តៅគគុក ជាពិសេសពាក់ព័ន្ធនឹងការកំណត់ពន្ធគយលើទំនិញនាំចូលពីបណ្តាប្រទេសនានា។ សំណួរដ៏សំខាន់មួយដែលត្រូវបានលើកឡើងគឺ តើសេតវិមានត្រាំគណនាពន្ធគយទាំងនោះយ៉ាងដូចម្ដេច? ថ្មីៗនេះអ្នកសារព័ត៌មានម្នាក់បានអះអាងថាបានរកឃើញចម្លើយដែលអាចជឿទុកចិត្តបាន ដែលកំពុងត្រូវបានអ្នកវិភាគជាច្រើនលើកឡើងថាទំនងជាត្រឹមត្រូវ។ ការរកឃើញរបស់អ្នកសារព័ត៌មាន៖ លោក James Surowiecki អ្នកនិពន្ធផ្នែកហិរញ្ញវត្ថុសហរដ្ឋអាមេរិក បានសរសេរនៅក្នុងសារបង្ហោះនៅលើ X ថា "ពួកគេ (សេតវិមានត្រាំ) មិនបានគណនាអត្រាពន្ធគយ + របាំងមិនមែនពន្ធគយដូចដែលពួកគេបានអះអាងនោះទេ។ ផ្ទុយទៅវិញ សម្រាប់ប្រទេសនីមួយៗ ពួកគេគ្រាន់តែយកឱនភាពពាណិជ្ជកម្មរបស់យើង(សហរដ្ឋអាមេរិក)ជាមួយប្រទេសនោះ ហើយចែកនឹងការនាំចេញរបស់ប្រទេសនោះមកយើង(សហរដ្ឋអាមេរិក)ប៉ុណ្ណោះ"។ លោកបានបន្តដោយលើកឧទាហរណ៍ជាក់ស្តែងថា "យើង(សហរដ្ឋអាមេរិក)មានឱនភាពពាណិជ្ជកម្ម ១៧.៩ ពាន់លានដុល្លារជាមួយឥណ្ឌូនេស៊ី។ ការនាំចេញរបស់ពួកគេមកយើង(សហរដ្ឋអាមេរិក)គឺ ២៨ ពាន់លានដុល្លារ។ ដូច្នេះ ១៧.៩/២៨ = ៦៤% ដែលលោក...

សេវាហិរញ្ញប្បទានពាណិជ្ជកម្ម និងប្រព័ន្ធច្បាប់អន្តរជាតិ

 សេវាហិរញ្ញប្បទានពាណិជ្ជកម្ម( Trade Finance) គឺជាឧបករណ៍សំខាន់មួយ ក្នុងគាំទ្រដល់ការដោះដូរ ពាណិជ្ជកម្មក្នុងស្រុក និងអន្តរជាតិ ដែលជួយកាត់បន្ថយហានិភ័យ សម្រួលចរន្តសាច់ប្រាក់ និងផ្តល់ភាពងាយស្រួលដល់ការធ្វើប្រតិបត្តិការពាណិជ្ជកម្ម។ ដើម្បីធានានូវភាពជាអន្តរជាតិ និងភាពបត់បែននៃសេវាកម្មទាំងនេះ មានប្រព័ន្ធច្បាប់និងបទប្បញ្ញត្តិជាច្រើនត្រូវបានបង្កើតឡើង ដើម្បីកំណត់សិទ្ធិ កាតព្វកិច្ច និងនីតិវិធីនៃការធ្វើប្រតិបត្តិការ។

បទប្បញ្ញត្តិសំខាន់ៗដែលគ្រប់គ្រងសេវាហិរញ្ញប្បទានពាណិជ្ជកម្មរួមមាន៖

  • Uniform Customs and Practice for Documentary Credits (UCP), ICC Publication No.600: ជាបទប្បញ្ញត្តិស្តង់ដារអន្តរជាតិសម្រាប់លិខិតឥណទាន (Documentary Credit) ដែលកំណត់នូវលក្ខខណ្ឌ កាតព្វកិច្ចរបស់ភាគីក្នុងលិខិតឥណទាន និងនីតិវិធីនៃសម្រាប់អនុវត្តនៅក្នុងប្រតិបត្តការ លិខិតឥណទាន។បញ្ញាតិនេះចេញដោយ សភាពិណិជ្ជកម្មអន្តរជាតិ ដែលហៅកាត់ថា ICC
  • Uniform Rules for Bank to Bank Reimbursement under Documentary Credit (URR), ICC Publication No.725: កំណត់នីតិវិធីសម្រាប់ការទូទាត់ប្រាក់រវាងធនាគារនិងធនាគារ ដែលជាផ្នែកមួយនៃដំណើរការទូទាត់ក្រោមលិខិតឥណទាន។ បញ្ញាតិនេះចេញដោយ សភាពិណិជ្ជកម្មអន្តរជាតិ ដែលហៅកាត់ថា ICC។
  • Uniform Rules for Collections (URC), ICC Publication No. 522: កំណត់នីតិវិធីសម្រាប់ការសេវាប្រមូលការទូទាត់លើឯកសារ(Documentary Collection) ដែលជាវិធីសាស្រ្តមួយទៀតនៃការទូទាត់ក្នុងពាណិជ្ជកម្មអន្តរជាតិ។បញ្ញាតិនេះចេញដោយ សភាពិណិជ្ជកម្មអន្តរជាតិ ដែលហៅកាត់ថា ICC។
  • Uniform Rules for Demand Guarantee (URDG), ICC Publication No. 758: កំណត់នីតិវិធីសម្រាប់សេវាលិខិតធានា ដែលជាឧបករណ៍ធានាទូទាត់លើការអនុវត្តកាតព្វកិច្ចផ្សេងៗ។ បញ្ញាតិនេះចេញដោយ សភាពិណិជ្ជកម្មអន្តរជាតិ ដែលហៅកាត់ថា ICC។
  • International Standby Practice (ISP), ICC Publication No. 590: កំណត់នីតិវិធីសម្រាប់ការធានាទូទាត់លើការអនុវត្តកាតព្វកិច្ចផ្សេងៗក្រោមប្រតិបត្តការសេវា Standby Letter of Credit។
  • International Commercial Term (INCOTERM): ជាកំណត់ការស្តង់ដារអន្តរជាតិសម្រាប់ការបែងចែកការទទួលខុសត្រូវរក្នុងការដឹងជញ្ជូនទំនិញវាងអ្នកទិញ និងអ្នកលក់ កាតព្វកិច្ចបងពន្ធនាំចូលឬនាំចេញ និងកាតព្វកិច្ចបង់ថ្លៃដឹកជញ្ជូនជាដើម។
  • ច្បាប់ និងបទប្បញ្ញត្តិក្នុងស្រុក: ប្រទេសនីមួយៗមានច្បាប់ និងបទប្បញ្ញត្តិផ្ទាល់ខ្លួនដែលគ្រប់គ្រងសកម្មភាពធនាគារ និងពាណិជ្ជកម្ម។

សៀវភៅណែនាំផ្សេងៗ: សភាពាណិជ្ជកម្មអន្តរជាតិ (ICC) បានបោះផ្សាយសៀវភៅណែនាំជាច្រើនទៀតដើម្បីបកស្រាយ និងពន្យល់ពីបទប្បញ្ញត្តិទាំងនេះ ដូចជា International Standard Demand Guarantee Practice (ISDGP)International Standard Banking Practice (ISBP), ICC Opinion, ICC Position Paper, ICC Guide and Commentary។







Comments

Popular posts from this blog

ស្ថិតិពាណិជ្ជកម្មអន្តរជាតិកម្ពុជា៖ ខែកុម្ភៈ ឆ្នាំ២០២៥

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានចេញផ្សាយស្ថិតិពាណិជ្ជកម្មអន្តរជាតិបណ្តោះអាសន្នសម្រាប់ខែមករា និងខែកុម្ភៈ ឆ្នាំ២០២៥។ ស្ថិតិនេះបង្ហាញពីទិដ្ឋភាពនៃការនាំចេញ និងនាំចូលទំនិញរបស់កម្ពុជាជាមួយប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗចំនួន ២០។ ទិដ្ឋភាពទូទៅ ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជាមានចំនួន ៩,៤៤៧,៥២៩ ពាន់ដុល្លារអាមេរិក កើនឡើង ១៦.៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ទោះជាយ៉ាងណា កម្ពុជានៅតែបន្តជួបប្រទះនឹងឱនភាពពាណិជ្ជកម្ម ដោយឱនភាពពាណិជ្ជកម្មបានកើនឡើងដល់ ៥២៧,១២៧ ពាន់ដុល្លារអាមេរិក។ ដៃគូពាណិជ្ជកម្មសំខាន់ៗ ចិន៖ នៅតែជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជា ទោះបីជាការនាំចេញទៅចិនមានការធ្លាក់ចុះ ៤.៣% ក៏ដោយ។ ការនាំចូលពីចិនបានកើនឡើង ២៤% ដែលបណ្តាលឱ្យឱនភាពពាណិជ្ជកម្មជាមួយចិនកើនឡើង។ សហរដ្ឋអាមេរិក៖ ជាទីផ្សារនាំចេញដ៏សំខាន់របស់កម្ពុជា។ ការនាំចេញទៅសហរដ្ឋអាមេរិកបានកើនឡើង ២៥.៤% ខណៈការនាំចូលបានកើនឡើង ៣៤.៦%។ វៀតណាម៖ ការនាំចេញទៅវៀតណាមបានធ្លាក់ចុះ ១៩.១% ខណៈការនាំចូលបានកើនឡើង ១៦.២%។ ថៃ៖ ការនាំចេញទៅថៃបានធ្លាក់ចុះ ២១.៣% ខណៈការនាំចូលបានកើនឡើង ៧.៤%។ ជប៉ុន៖ ...

តើ​សេតវិមាន​ត្រាំ​គណនា​ពន្ធគយ​យ៉ាងដូចម្ដេច?

ក្នុងអំឡុងពេលដែលលោក ដូណាល់ ត្រាំ កាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិក គោលនយោបាយពាណិជ្ជកម្មរបស់លោកបានបង្កឱ្យមានការជជែកវែកញែកយ៉ាងក្តៅគគុក ជាពិសេសពាក់ព័ន្ធនឹងការកំណត់ពន្ធគយលើទំនិញនាំចូលពីបណ្តាប្រទេសនានា។ សំណួរដ៏សំខាន់មួយដែលត្រូវបានលើកឡើងគឺ តើសេតវិមានត្រាំគណនាពន្ធគយទាំងនោះយ៉ាងដូចម្ដេច? ថ្មីៗនេះអ្នកសារព័ត៌មានម្នាក់បានអះអាងថាបានរកឃើញចម្លើយដែលអាចជឿទុកចិត្តបាន ដែលកំពុងត្រូវបានអ្នកវិភាគជាច្រើនលើកឡើងថាទំនងជាត្រឹមត្រូវ។ ការរកឃើញរបស់អ្នកសារព័ត៌មាន៖ លោក James Surowiecki អ្នកនិពន្ធផ្នែកហិរញ្ញវត្ថុសហរដ្ឋអាមេរិក បានសរសេរនៅក្នុងសារបង្ហោះនៅលើ X ថា "ពួកគេ (សេតវិមានត្រាំ) មិនបានគណនាអត្រាពន្ធគយ + របាំងមិនមែនពន្ធគយដូចដែលពួកគេបានអះអាងនោះទេ។ ផ្ទុយទៅវិញ សម្រាប់ប្រទេសនីមួយៗ ពួកគេគ្រាន់តែយកឱនភាពពាណិជ្ជកម្មរបស់យើង(សហរដ្ឋអាមេរិក)ជាមួយប្រទេសនោះ ហើយចែកនឹងការនាំចេញរបស់ប្រទេសនោះមកយើង(សហរដ្ឋអាមេរិក)ប៉ុណ្ណោះ"។ លោកបានបន្តដោយលើកឧទាហរណ៍ជាក់ស្តែងថា "យើង(សហរដ្ឋអាមេរិក)មានឱនភាពពាណិជ្ជកម្ម ១៧.៩ ពាន់លានដុល្លារជាមួយឥណ្ឌូនេស៊ី។ ការនាំចេញរបស់ពួកគេមកយើង(សហរដ្ឋអាមេរិក)គឺ ២៨ ពាន់លានដុល្លារ។ ដូច្នេះ ១៧.៩/២៨ = ៦៤% ដែលលោក...

ការវិវត្តន៍នៃការទូទាត់នៅកម្ពុជា៖ ពីការដោះដូររវាងទំនិញនិងទំនិញ ដល់ការទូទាត់អេឡិចត្រូនិក

ការទូទាត់ត្រូវបានកំណត់ថាជា "ចំនួនទឹកប្រាក់ ទ្រព្យសម្បត្តិ ឬសេវាកម្មដែលផ្តល់ជាថ្នូរនឹងទំនិញ ឬសេវាកម្ម ឬសកម្មភាពនៃការផ្លាស់ប្តូរនេះ"។ ការទូទាត់បានវិវត្តន៍យ៉ាងសំខាន់ពីការដោះដូរទំនិញ ទៅជាសាច់ប្រាក់ មូលប្បទានប័ត្រ ប័ណ្ណប្លាស្ទិក ហើយឥឡូវនេះជាជម្រើសអេឡិចត្រូនិកដែលរីករាលដាលដោយសារការរីកចម្រើនបច្ចេកវិទ្យា។ នៅក្នុងបរិបទកម្ពុជា ការផ្លាស់ប្តូរនេះកំពុងផ្លាស់ប្តូររបៀបដែលប្រជាជន និងអាជីវកម្មធ្វើប្រតិបត្តិការ។ ការវិវត្តន៍នៃការទូទាត់នៅកម្ពុជា: ការដោះដូរទំនិញ (Barter): កាលពីអតីតកាល ការដោះដូរទំនិញគឺជាវិធីទូទាត់ដ៏សំខាន់។ ប្រជាជនផ្លាស់ប្តូរទំនិញ និងសេវាកម្មដោយផ្ទាល់ ដោយមិនប្រើប្រាក់។ សាច់ប្រាក់ (Cash): ការប្រើប្រាស់ប្រាក់រៀល និងដុល្លារអាមេរិកបានក្លាយជាស្តង់ដារសម្រាប់ការទូទាត់។ សាច់ប្រាក់នៅតែមានសារៈសំខាន់ ប៉ុន្តែការប្រើប្រាស់របស់វាត្រូវបានកាត់បន្ថយដោយសារការរីកចម្រើននៃជម្រើសអេឡិចត្រូនិក។ មូលប្បទានប័ត្រ (Cheques): មូលប្បទានប័ត្រត្រូវបានប្រើប្រាស់សម្រាប់ការទូទាត់ធំៗ ប៉ុន្តែការប្រើប្រាស់របស់វាក៏កំពុងធ្លាក់ចុះផងដែរ។ ប័ណ្ណប្លាស្ទិក (Plastic Cards): ប័ណ្ណឥណទាន និងប័ណ្ណឥណពន្ធបានក្លាយជាការពេញនិយម ជា...

ធនាគារ អេស៊ីលីដា ឈ្នះពានរង្វាន់ "អ្នកផ្តល់ហិរញ្ញប្បទានពាណិជ្ជកម្មល្អបំផុតក្នុងប្រទេសកម្ពុជាឆ្នាំ ២០២៥" ពីទស្សនាវដ្តី Global Finance

ធនាគារ អេស៊ីលីដា ភីអិលស៊ី មានកិត្តិយសយ៉ាងក្រៃលែងដែលត្រូវបានទស្សនាវដ្តី Global Finance Magazine ប្រកាសជា "អ្នកផ្តល់ហិរញ្ញប្បទានពាណិជ្ជកម្មល្អបំផុតក្នុងប្រទេសកម្ពុជាឆ្នាំ ២០២៥" ។ ពានរង្វាន់នេះគឺជាការទទួលស្គាល់នូវភាពលេចធ្លោ និងការប្តេជ្ញាចិត្តរបស់ធនាគារ អេស៊ីលីដា ក្នុងការផ្តល់សេវាកម្មហិរញ្ញប្បទានពាណិជ្ជកម្មប្រកបដោយគុណភាពខ្ពស់ដល់អតិថិជន។ ១. ទស្សនៈហិរញ្ញប្បទានពាណិជ្ជកម្ម៖ ហិរញ្ញប្បទានពាណិជ្ជកម្មដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ។ វាជួយសម្រួលដល់លំហូរទំនិញ និងសេវាកម្មរវាងប្រទេសនានា ដោយផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុសម្រាប់អ្នកនាំចូល និងអ្នកនាំចេញ។ ធនាគារ អេស៊ីលីដា យល់ច្បាស់ពីសារៈសំខាន់នៃហិរញ្ញប្បទានពាណិជ្ជកម្ម និងបានបង្កើតនូវសេវាកម្មដ៏ទូលំទូលាយដើម្បីបំពេញតម្រូវការរបស់អតិថិជន។ ២. វិធីសាស្រ្ត៖ នៅពីក្រោយចំណាត់ថ្នាក់៖ ទស្សនាវដ្តីហិរញ្ញវត្ថុសកល ប្រើប្រាស់វិធីសាស្រ្តដ៏ម៉ត់ចត់ក្នុងការជ្រើសរើសអ្នកឈ្នះពានរង្វាន់នេះ។ កត្តាដែលត្រូវបានពិចារណារួមមាន៖ បរិមាណប្រតិបត្តិការហិរញ្ញប្បទានពាណិជ្ជកម្ម ចំណែកទីផ្សារ សេវាកម្មអតិថិជន បច្ចេកវិទ្យា និងការច្នៃប្រឌិត ការគ្...

ទំនាក់ទំនង​រវាង​អញ្ញាតប័ណ្ណដឹកជញ្ជូន និង​លិខិតឥណនទាន​ក្នុង​ពាណិជ្ជកម្ម​អន្តរជាតិ

ក្នុង​វិស័យ​ពាណិជ្ជកម្ម​អន្តរជាតិ អញ្ញាតប័ណ្ណដឹកជញ្ជូន (Bill of Lading - B/L) និង​លិខិតឥណនទាន (Letter of Credit - L/C) ​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ក្នុង​ការ​ធានា​ថា​ទំនិញ​ត្រូវ​បាន​ដឹកជញ្ជូន​ត្រឹមត្រូវ និង​ការ​ទូទាត់​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​សុវត្ថិភាព។ អត្តបទនេះនឹងបង្ហាញពីទំនាក់ទំនងរវាងអញ្ញាតប័ណ្ណដឹកជញ្ជូន និង​លិខិតឥណនទាន​ក្នុង​ពាណិជ្ជកម្ម​អន្តរជាតិ។ ១. ការ​កត់ត្រា​ព័ត៌មាន​លម្អិត​នៃ​ការ​ដឹកជញ្ជូន គោលបំណង: អញ្ញាតប័ណ្ណដឹកជញ្ជូន​មាន​គោលបំណង​ផ្តល់​ព័ត៌មាន​លម្អិត​សំខាន់ៗ​អំពី​ការ​ដឹកជញ្ជូន។ ឯកសារ​នេះ​រៀបរាប់​អំពី​ប្រភេទទំនិញ បរិមាណ ការវិចខ្ចប់ និង​គោលដៅ​នៃការដឹកជញ្ជូន​ទំនិញ។ ទំនាក់ទំនង​ជាមួយ​លិខិតឥណនទាន: លិខិតឥណនទាន​តែងតែ​ទាមទារ​ឱ្យ​មាន​ការ​បង្ហាញ​អញ្ញាតប័ណ្ណដឹកជញ្ជូន​ដើម្បី​ផ្ទៀងផ្ទាត់​ព័ត៌មាន​លម្អិត​ នៃ​ការ​ដឹកជញ្ជូន។ ២. ភស្តុតាង​នៃ​ការ​ដឹកជញ្ជូន គោលបំណង: អញ្ញាតប័ណ្ណដឹកជញ្ជូន​បម្រើ​ជា​ភស្តុតាង​ដែល​បង្ហាញ​ថា​អ្នក​លក់​បាន​ដឹកជញ្ជូន​ទំនិញ​រួចរាល់​ហើយស្របតាមលក្ខខណ្ឌនៃការដឹកជញ្ជូននិងកិច្ចសន្យាទិញលក់ទំនិញ។ ទំនាក់ទំនង​ជាមួយ​លិខិតឥណនទាន: ដំណើរការ​ទូទាត់​តាមរយៈ​លិខិតឥណនទាន​គឺ​ពឹងផ្អែក​...