Skip to main content

តើ​សេតវិមាន​ត្រាំ​គណនា​ពន្ធគយ​យ៉ាងដូចម្ដេច?

ក្នុងអំឡុងពេលដែលលោក ដូណាល់ ត្រាំ កាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិក គោលនយោបាយពាណិជ្ជកម្មរបស់លោកបានបង្កឱ្យមានការជជែកវែកញែកយ៉ាងក្តៅគគុក ជាពិសេសពាក់ព័ន្ធនឹងការកំណត់ពន្ធគយលើទំនិញនាំចូលពីបណ្តាប្រទេសនានា។ សំណួរដ៏សំខាន់មួយដែលត្រូវបានលើកឡើងគឺ តើសេតវិមានត្រាំគណនាពន្ធគយទាំងនោះយ៉ាងដូចម្ដេច? ថ្មីៗនេះអ្នកសារព័ត៌មានម្នាក់បានអះអាងថាបានរកឃើញចម្លើយដែលអាចជឿទុកចិត្តបាន ដែលកំពុងត្រូវបានអ្នកវិភាគជាច្រើនលើកឡើងថាទំនងជាត្រឹមត្រូវ។ ការរកឃើញរបស់អ្នកសារព័ត៌មាន៖ លោក James Surowiecki អ្នកនិពន្ធផ្នែកហិរញ្ញវត្ថុសហរដ្ឋអាមេរិក បានសរសេរនៅក្នុងសារបង្ហោះនៅលើ X ថា "ពួកគេ (សេតវិមានត្រាំ) មិនបានគណនាអត្រាពន្ធគយ + របាំងមិនមែនពន្ធគយដូចដែលពួកគេបានអះអាងនោះទេ។ ផ្ទុយទៅវិញ សម្រាប់ប្រទេសនីមួយៗ ពួកគេគ្រាន់តែយកឱនភាពពាណិជ្ជកម្មរបស់យើង(សហរដ្ឋអាមេរិក)ជាមួយប្រទេសនោះ ហើយចែកនឹងការនាំចេញរបស់ប្រទេសនោះមកយើង(សហរដ្ឋអាមេរិក)ប៉ុណ្ណោះ"។ លោកបានបន្តដោយលើកឧទាហរណ៍ជាក់ស្តែងថា "យើង(សហរដ្ឋអាមេរិក)មានឱនភាពពាណិជ្ជកម្ម ១៧.៩ ពាន់លានដុល្លារជាមួយឥណ្ឌូនេស៊ី។ ការនាំចេញរបស់ពួកគេមកយើង(សហរដ្ឋអាមេរិក)គឺ ២៨ ពាន់លានដុល្លារ។ ដូច្នេះ ១៧.៩/២៨ = ៦៤% ដែលលោក...

ការធានាបន្ថែម (Confirmation) ក្រោមប្រតិបត្តិការលិខិតឥណទាន

ការធានាបន្ថែម (Confirmation) ក្រោមប្រតិបត្តិការលិខិតឥណទាន គឺជាកាតព្វកិច្ចដ៏ជាក់លាក់មួយរបស់ Confirming Bank ធានាថានឹងធ្វើការ ទូទាត់​ (Honour) ឬ ជួញដូរលើរូបិយាណត្តិឬឯកសារ (Negotiation) ទៅលើការបង្ហាញឯកសារដែលត្រឹមត្រូវតាមលក្ខខ័ណ្ឌលិខិតឥណទាន (Complying Presentation) ។ វាដូចជាការធានាថា ប្រសិនបើអ្នកទទួលផលបំពេញតាមលក្ខខណ្ឌទាំងអស់ដែលបានកំណត់នៅក្នុងលិខិតឥណទាននោះ ធនាគារនេះ(​Confirming Bank)នឹងធ្វើការបង់ប្រាក់ឱ្យអ្នកទទួលផលដោយផ្ទាល់។

លក្ខខណ្ឌធានាបន្ថែមនៅក្នុងលិខិតឥណទាន

លិខិតឥណទានជាធម្មតាមានការបញ្ជាក់យ៉ាងច្បាស់អំពីការធានាបន្ថែម ដោយប្រើឃ្លាដូចជា "Confirm", "May Add", ឬ "Without"។ ឃ្លាទាំងនេះមានន័យដូចខាងក្រោម៖

  • Confirm: មានន័យថា Confirming Bank អាចធ្វើការធានាបន្ថែម។
  • May Add: មានន័យថា Confirming Bank អាចធ្វើការធានាបន្ថែមបាន នៅពេលមានការស្នើសុំពីអ្នកទទួលផល។
  • Without: មានន័យថា Confirming Bank មិនអាចធ្វើការធានាបន្ថែមបាន។

ហេតុអ្វីត្រូវការការធានាបន្ថែម?

  • ការពារហានិភ័យ: ការធានាបន្ថែមផ្តល់នូវការធានាបន្ថែមមួយទៀតដល់អ្នកទទួលផល ធ្វើឱ្យពួកគេមានទំនុកចិត្តក្នុងការធ្វើធុរកិច្ច។
  • ភាពងាយស្រួល: អ្នកទទួលផលអាចទៅទាមទារប្រាក់បានដោយផ្ទាល់នៅធនាគារធានាបន្ថែម ដែលជាធម្មតានៅជិតទីតាំងរបស់ពួកគេ។
  • ការពារការបាត់បង់: ប្រសិនបើធនាគារចេញលិខិតឥណទានមានបញ្ហា អ្នកទទួលផលនៅតែអាចទទួលបានប្រាក់ពីធនាគារធានាបន្ថែម។

ដំណើរការនៃការធានាបន្ថែម (Confirmation) ក្នុងលិខិតឥណទាន

  1. អ្នកទិញ (អ្នកនាំចូល) ស្នើសុំចេញលិខិតឥណទាន: អ្នកទិញសុំឱ្យធនាគាររបស់ខ្លួនចេញលិខិតឥណទានទៅកាន់អ្នកលក់។
  2. ធនាគារចេញលិខិតឥណទាន(Issuing Bank): ធនាគាររបស់អ្នកទិញចេញលិខិតឥណទាន រួចផ្ញើទៅឱ្យអ្នកលក់តាមរយៈ ធនាគាររបស់អ្នកលក់ដែលត្រូវបានគេហៅថា ធនាគារដែលជូនដំណឹងលិខិតឥណទាន (Advising Bank)។
  3. ធនាគារធានាបន្ថែម (Confirming Bank): ធនាគារធានាបន្ថែម អាចជាធនាគារធនាគារដែលជូនដំណឹងលិខិតឥណទាន (Advising Bank) ធ្វើការធានាបន្ថែមទៅលើលិខិតឥណទាន។
  4. អ្នកលក់ដឹកជញ្ជូនទំនិញ: បន្ទាប់ពីទទួលបានលិខិតឥណទាន អ្នកលក់បញ្ជូនទំនិញទៅឱ្យអ្នកទិញ។
  5. អ្នកលក់រៀបចំឯកសារដឹកជញ្ជូន​(Shipping Documents): អ្នកលក់ប្រមូលឯកសារទាំងអស់ដែលត្រូវការ ដូចជា អញ្ញត្តបត្រអញ្ញាតប័ណ្ណច្បាប់ដើម (Original Bill of Lading) (bill of lading), វិក័យបត្រ និងឯកសារផ្សេងៗទៀតដើម្បីបង្ហាញ(Presentation)ទាមទាសំណងក្រោមលិខិតឥណទាន។
  6. អ្នកលក់បញ្ជូនឯកសារទៅធនាគារ: អ្នកលក់បង្ហាញឯកសារទៅឱ្យធនាគារធានាបន្ថែមដើម្បី ទាមទាការទូទាត់​ (Honour) ឬ ជួញដូរលើរូបិយាណត្តិឬឯកសារ (Negotiation)
  7. ធនាគារធានាបន្ថែមពិនិត្យឯកសារ​( Documents Examination): ធនាគារធានាបន្ថែមពិនិត្យមើលថាឯកសារទាំងអស់ត្រឹមត្រូវនិងអនុលោមតាមលក្ខខណ្ឌក្នុងលិខិតឥណទានឬទេ។
  8. ធនាគារធានាបន្ថែមធ្វើការទូទាត់: ប្រសិនបើឯកសារទាំងអស់ត្រឹមត្រូវ ធនាគារធានាបន្ថែមនឹងធ្វើការទូទាត់ឱ្យអ្នកលក់ រួចផ្ញើរឯកសារបន្តទៅធនាគារចេញលិខិតឥណទាន(Issuing Bank) ដើម្បីទាមទាការទូទាត់សាច់ប្រាក់ត្រលប់មកវិញ។ 

ការវិភាគ វាយតម្លៃ និងត្រួតពិនិត្យមុននឹងធានាបន្ថែម

មុននឹងធ្វើការធានាបន្ថែមលើលិខិតឥណទានណាមួយ Confirming Bank ត្រូវតែធ្វើការវិភាគ វាយតម្លៃ និងត្រួតពិនិត្យយ៉ាងហ្មត់ចត់លើកត្តាដូចខាងក្រោម៖

  • កម្រិតឥណទានរបស់ធនាគារចេញលិខិតឥណទាន: Confirming Bank ត្រូវតែពិនិត្យមើលថាធនាគារចេញលិខិតឥណទានមានកម្រិតឥណទានស្រាប់ឫគ្មាន និងមានសមត្ថភាពក្នុងការបំពេញការទូទាត់បានឬទេ។
  • លក្ខខណ្ឌនៃលិខិតឥណទាន: Confirming Bank ត្រូវតែពិនិត្យមើលលក្ខខណ្ឌទាំងអស់ដែលចែងនៅក្នុងលិខិតឥណទាន ដើម្បីធានាថាលក្ខខណ្ឌទាំងនោះអាចអនុវត្តបាន និងមិនមានហានិភ័យខ្ពស់។
  • ហានិភ័យផ្សេងៗ: Confirming Bank ត្រូវតែពិចារណាពីហានិភ័យផ្សេងៗដែលអាចកើតឡើង ដូចជា ហានិភ័យនៃការផ្លាស់ប្តូរអត្រាប្តូរប្រាក់ ហានិភ័យនៃការប្រែប្រួលនៃតម្លៃទំនិញ និងហានិភ័យនៃការមិនអនុលោមតាមច្បាប់។

សរុបសេចក្តី

ការធានាបន្ថែមលើលិខិតឥណទានគឺជាឧបករណ៍មួយដែលមានសារៈសំខាន់ក្នុងការធ្វើពាណិជ្ជកម្មអន្តរជាតិ ពិសេសសម្រាប់អ្នកទទួលផលនៃលិខិតឥណទាន។ វាផ្តល់នូវការធានាបន្ថែមមួយទៀតអំពីការទូទាត់ និងធ្វើឱ្យលិខិតឥណទានកាន់តែមានសុវត្ថិភាព។ ទោះជាយ៉ាងណា Confirming Bank ត្រូវតែប្រុងប្រយ័ត្នក្នុងការធ្វើការសម្រេចចិត្តធានាបន្ថែម ដោយត្រូវវិភាគ វាយតម្លៃ និងត្រួតពិនិត្យយ៉ាងហ្មត់ចត់លើកត្តាទាំងអស់ដែលពាក់ព័ន្ធ។



Comments

Popular posts from this blog

ស្ថិតិពាណិជ្ជកម្មអន្តរជាតិកម្ពុជា៖ ខែកុម្ភៈ ឆ្នាំ២០២៥

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានចេញផ្សាយស្ថិតិពាណិជ្ជកម្មអន្តរជាតិបណ្តោះអាសន្នសម្រាប់ខែមករា និងខែកុម្ភៈ ឆ្នាំ២០២៥។ ស្ថិតិនេះបង្ហាញពីទិដ្ឋភាពនៃការនាំចេញ និងនាំចូលទំនិញរបស់កម្ពុជាជាមួយប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗចំនួន ២០។ ទិដ្ឋភាពទូទៅ ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជាមានចំនួន ៩,៤៤៧,៥២៩ ពាន់ដុល្លារអាមេរិក កើនឡើង ១៦.៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ទោះជាយ៉ាងណា កម្ពុជានៅតែបន្តជួបប្រទះនឹងឱនភាពពាណិជ្ជកម្ម ដោយឱនភាពពាណិជ្ជកម្មបានកើនឡើងដល់ ៥២៧,១២៧ ពាន់ដុល្លារអាមេរិក។ ដៃគូពាណិជ្ជកម្មសំខាន់ៗ ចិន៖ នៅតែជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជា ទោះបីជាការនាំចេញទៅចិនមានការធ្លាក់ចុះ ៤.៣% ក៏ដោយ។ ការនាំចូលពីចិនបានកើនឡើង ២៤% ដែលបណ្តាលឱ្យឱនភាពពាណិជ្ជកម្មជាមួយចិនកើនឡើង។ សហរដ្ឋអាមេរិក៖ ជាទីផ្សារនាំចេញដ៏សំខាន់របស់កម្ពុជា។ ការនាំចេញទៅសហរដ្ឋអាមេរិកបានកើនឡើង ២៥.៤% ខណៈការនាំចូលបានកើនឡើង ៣៤.៦%។ វៀតណាម៖ ការនាំចេញទៅវៀតណាមបានធ្លាក់ចុះ ១៩.១% ខណៈការនាំចូលបានកើនឡើង ១៦.២%។ ថៃ៖ ការនាំចេញទៅថៃបានធ្លាក់ចុះ ២១.៣% ខណៈការនាំចូលបានកើនឡើង ៧.៤%។ ជប៉ុន៖ ...

តើ​សេតវិមាន​ត្រាំ​គណនា​ពន្ធគយ​យ៉ាងដូចម្ដេច?

ក្នុងអំឡុងពេលដែលលោក ដូណាល់ ត្រាំ កាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិក គោលនយោបាយពាណិជ្ជកម្មរបស់លោកបានបង្កឱ្យមានការជជែកវែកញែកយ៉ាងក្តៅគគុក ជាពិសេសពាក់ព័ន្ធនឹងការកំណត់ពន្ធគយលើទំនិញនាំចូលពីបណ្តាប្រទេសនានា។ សំណួរដ៏សំខាន់មួយដែលត្រូវបានលើកឡើងគឺ តើសេតវិមានត្រាំគណនាពន្ធគយទាំងនោះយ៉ាងដូចម្ដេច? ថ្មីៗនេះអ្នកសារព័ត៌មានម្នាក់បានអះអាងថាបានរកឃើញចម្លើយដែលអាចជឿទុកចិត្តបាន ដែលកំពុងត្រូវបានអ្នកវិភាគជាច្រើនលើកឡើងថាទំនងជាត្រឹមត្រូវ។ ការរកឃើញរបស់អ្នកសារព័ត៌មាន៖ លោក James Surowiecki អ្នកនិពន្ធផ្នែកហិរញ្ញវត្ថុសហរដ្ឋអាមេរិក បានសរសេរនៅក្នុងសារបង្ហោះនៅលើ X ថា "ពួកគេ (សេតវិមានត្រាំ) មិនបានគណនាអត្រាពន្ធគយ + របាំងមិនមែនពន្ធគយដូចដែលពួកគេបានអះអាងនោះទេ។ ផ្ទុយទៅវិញ សម្រាប់ប្រទេសនីមួយៗ ពួកគេគ្រាន់តែយកឱនភាពពាណិជ្ជកម្មរបស់យើង(សហរដ្ឋអាមេរិក)ជាមួយប្រទេសនោះ ហើយចែកនឹងការនាំចេញរបស់ប្រទេសនោះមកយើង(សហរដ្ឋអាមេរិក)ប៉ុណ្ណោះ"។ លោកបានបន្តដោយលើកឧទាហរណ៍ជាក់ស្តែងថា "យើង(សហរដ្ឋអាមេរិក)មានឱនភាពពាណិជ្ជកម្ម ១៧.៩ ពាន់លានដុល្លារជាមួយឥណ្ឌូនេស៊ី។ ការនាំចេញរបស់ពួកគេមកយើង(សហរដ្ឋអាមេរិក)គឺ ២៨ ពាន់លានដុល្លារ។ ដូច្នេះ ១៧.៩/២៨ = ៦៤% ដែលលោក...

ការវិវត្តន៍នៃការទូទាត់នៅកម្ពុជា៖ ពីការដោះដូររវាងទំនិញនិងទំនិញ ដល់ការទូទាត់អេឡិចត្រូនិក

ការទូទាត់ត្រូវបានកំណត់ថាជា "ចំនួនទឹកប្រាក់ ទ្រព្យសម្បត្តិ ឬសេវាកម្មដែលផ្តល់ជាថ្នូរនឹងទំនិញ ឬសេវាកម្ម ឬសកម្មភាពនៃការផ្លាស់ប្តូរនេះ"។ ការទូទាត់បានវិវត្តន៍យ៉ាងសំខាន់ពីការដោះដូរទំនិញ ទៅជាសាច់ប្រាក់ មូលប្បទានប័ត្រ ប័ណ្ណប្លាស្ទិក ហើយឥឡូវនេះជាជម្រើសអេឡិចត្រូនិកដែលរីករាលដាលដោយសារការរីកចម្រើនបច្ចេកវិទ្យា។ នៅក្នុងបរិបទកម្ពុជា ការផ្លាស់ប្តូរនេះកំពុងផ្លាស់ប្តូររបៀបដែលប្រជាជន និងអាជីវកម្មធ្វើប្រតិបត្តិការ។ ការវិវត្តន៍នៃការទូទាត់នៅកម្ពុជា: ការដោះដូរទំនិញ (Barter): កាលពីអតីតកាល ការដោះដូរទំនិញគឺជាវិធីទូទាត់ដ៏សំខាន់។ ប្រជាជនផ្លាស់ប្តូរទំនិញ និងសេវាកម្មដោយផ្ទាល់ ដោយមិនប្រើប្រាក់។ សាច់ប្រាក់ (Cash): ការប្រើប្រាស់ប្រាក់រៀល និងដុល្លារអាមេរិកបានក្លាយជាស្តង់ដារសម្រាប់ការទូទាត់។ សាច់ប្រាក់នៅតែមានសារៈសំខាន់ ប៉ុន្តែការប្រើប្រាស់របស់វាត្រូវបានកាត់បន្ថយដោយសារការរីកចម្រើននៃជម្រើសអេឡិចត្រូនិក។ មូលប្បទានប័ត្រ (Cheques): មូលប្បទានប័ត្រត្រូវបានប្រើប្រាស់សម្រាប់ការទូទាត់ធំៗ ប៉ុន្តែការប្រើប្រាស់របស់វាក៏កំពុងធ្លាក់ចុះផងដែរ។ ប័ណ្ណប្លាស្ទិក (Plastic Cards): ប័ណ្ណឥណទាន និងប័ណ្ណឥណពន្ធបានក្លាយជាការពេញនិយម ជា...

ធនាគារ អេស៊ីលីដា ឈ្នះពានរង្វាន់ "អ្នកផ្តល់ហិរញ្ញប្បទានពាណិជ្ជកម្មល្អបំផុតក្នុងប្រទេសកម្ពុជាឆ្នាំ ២០២៥" ពីទស្សនាវដ្តី Global Finance

ធនាគារ អេស៊ីលីដា ភីអិលស៊ី មានកិត្តិយសយ៉ាងក្រៃលែងដែលត្រូវបានទស្សនាវដ្តី Global Finance Magazine ប្រកាសជា "អ្នកផ្តល់ហិរញ្ញប្បទានពាណិជ្ជកម្មល្អបំផុតក្នុងប្រទេសកម្ពុជាឆ្នាំ ២០២៥" ។ ពានរង្វាន់នេះគឺជាការទទួលស្គាល់នូវភាពលេចធ្លោ និងការប្តេជ្ញាចិត្តរបស់ធនាគារ អេស៊ីលីដា ក្នុងការផ្តល់សេវាកម្មហិរញ្ញប្បទានពាណិជ្ជកម្មប្រកបដោយគុណភាពខ្ពស់ដល់អតិថិជន។ ១. ទស្សនៈហិរញ្ញប្បទានពាណិជ្ជកម្ម៖ ហិរញ្ញប្បទានពាណិជ្ជកម្មដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ។ វាជួយសម្រួលដល់លំហូរទំនិញ និងសេវាកម្មរវាងប្រទេសនានា ដោយផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុសម្រាប់អ្នកនាំចូល និងអ្នកនាំចេញ។ ធនាគារ អេស៊ីលីដា យល់ច្បាស់ពីសារៈសំខាន់នៃហិរញ្ញប្បទានពាណិជ្ជកម្ម និងបានបង្កើតនូវសេវាកម្មដ៏ទូលំទូលាយដើម្បីបំពេញតម្រូវការរបស់អតិថិជន។ ២. វិធីសាស្រ្ត៖ នៅពីក្រោយចំណាត់ថ្នាក់៖ ទស្សនាវដ្តីហិរញ្ញវត្ថុសកល ប្រើប្រាស់វិធីសាស្រ្តដ៏ម៉ត់ចត់ក្នុងការជ្រើសរើសអ្នកឈ្នះពានរង្វាន់នេះ។ កត្តាដែលត្រូវបានពិចារណារួមមាន៖ បរិមាណប្រតិបត្តិការហិរញ្ញប្បទានពាណិជ្ជកម្ម ចំណែកទីផ្សារ សេវាកម្មអតិថិជន បច្ចេកវិទ្យា និងការច្នៃប្រឌិត ការគ្...

ទំនាក់ទំនង​រវាង​អញ្ញាតប័ណ្ណដឹកជញ្ជូន និង​លិខិតឥណនទាន​ក្នុង​ពាណិជ្ជកម្ម​អន្តរជាតិ

ក្នុង​វិស័យ​ពាណិជ្ជកម្ម​អន្តរជាតិ អញ្ញាតប័ណ្ណដឹកជញ្ជូន (Bill of Lading - B/L) និង​លិខិតឥណនទាន (Letter of Credit - L/C) ​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ក្នុង​ការ​ធានា​ថា​ទំនិញ​ត្រូវ​បាន​ដឹកជញ្ជូន​ត្រឹមត្រូវ និង​ការ​ទូទាត់​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​សុវត្ថិភាព។ អត្តបទនេះនឹងបង្ហាញពីទំនាក់ទំនងរវាងអញ្ញាតប័ណ្ណដឹកជញ្ជូន និង​លិខិតឥណនទាន​ក្នុង​ពាណិជ្ជកម្ម​អន្តរជាតិ។ ១. ការ​កត់ត្រា​ព័ត៌មាន​លម្អិត​នៃ​ការ​ដឹកជញ្ជូន គោលបំណង: អញ្ញាតប័ណ្ណដឹកជញ្ជូន​មាន​គោលបំណង​ផ្តល់​ព័ត៌មាន​លម្អិត​សំខាន់ៗ​អំពី​ការ​ដឹកជញ្ជូន។ ឯកសារ​នេះ​រៀបរាប់​អំពី​ប្រភេទទំនិញ បរិមាណ ការវិចខ្ចប់ និង​គោលដៅ​នៃការដឹកជញ្ជូន​ទំនិញ។ ទំនាក់ទំនង​ជាមួយ​លិខិតឥណនទាន: លិខិតឥណនទាន​តែងតែ​ទាមទារ​ឱ្យ​មាន​ការ​បង្ហាញ​អញ្ញាតប័ណ្ណដឹកជញ្ជូន​ដើម្បី​ផ្ទៀងផ្ទាត់​ព័ត៌មាន​លម្អិត​ នៃ​ការ​ដឹកជញ្ជូន។ ២. ភស្តុតាង​នៃ​ការ​ដឹកជញ្ជូន គោលបំណង: អញ្ញាតប័ណ្ណដឹកជញ្ជូន​បម្រើ​ជា​ភស្តុតាង​ដែល​បង្ហាញ​ថា​អ្នក​លក់​បាន​ដឹកជញ្ជូន​ទំនិញ​រួចរាល់​ហើយស្របតាមលក្ខខណ្ឌនៃការដឹកជញ្ជូននិងកិច្ចសន្យាទិញលក់ទំនិញ។ ទំនាក់ទំនង​ជាមួយ​លិខិតឥណនទាន: ដំណើរការ​ទូទាត់​តាមរយៈ​លិខិតឥណនទាន​គឺ​ពឹងផ្អែក​...